• 2021-09-27 03:42:28
  • ជីវិតតារា

តិច​ថា​ខ្មាស់! តូច​តែ​ខ្លួន​ទេ តែ ម៉ានីកា ចំណូលពាន់ៗដុល្លារ​រាល់​ខែណា!

  • 2021-09-27 03:42:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងតូច សរពេជ្ញ ម៉ានីកា តូចមែនពិត តែចេះគិតគូរលើថ្លៃចំណាយចាយវាយ នឹងទុកសន្សំដើម្បីសម្រេចក្តីបំណងធំទៅថ្ងៃអនាគតទៀតផង ។

តារាសម្តែងតូច ម៉ានីកា បានឲ្យ Sabay ដឹងថា ក្នុងមួយខែៗ នាងរកចំណូលបានចន្លោះមួយពាន់ដុល្លា ទៅពីរពាន់ដុល្លាក្នុងមួយខែៗ ហើយប្រសិនបើមាន​ Project ធំៗអាចរកចំណូលច្រើនជាងនេះទៀត ។ សរពេជ្ញ ម៉ានីកា បានបញ្ជាក់ទៀតថា ប្រាក់ដែលនាងទទួលបានពីការសម្តែង នាងយកទៅចំណាយលើការសិក្សា សម្ភារៈ នឹងសន្សំខ្លះផងដែរ ។ ប្រាក់មួយចំណែកផ្សេងទៀតនាងក៏បានជួយឧបត្ថមដល់ មន្ទីរពេទ្យ ជនពិការ ខ្លះៗដែរ ។

នាងបន្តទៀតថា ទៅថ្ងៃអនាគត នាងអាចនឹងបើក Business ផ្ទាល់ខ្លួនទៀតផង តែឥឡូវនាងមិនទាន់មានពេលវេលាគ្រាប់គ្រាន់នោះទេ ដោយសារតែនាងចំណាយពេលទៅលើការសិក្សា។ ម៉ានីកា «អូនស្រលាញ់ហាងកាហ្វេ និងហាងខេក តែមិនច្បាស់ទេបង ថ្ងៃក្រោយអូនអាចនឹងរៀនជំនាញផ្សេងៗ ហើយក៏អាចនឹងបើកមុខរបរដែលត្រូវជំនាញអូនផ្ទាល់ក៏ថាបានដែរ»។

ម៉ានីកា បញ្ជាក់បន្ថែមទៀតថា ចំពោះប្រាក់សន្សំវិញ គឺម្តាយរបស់នាងជាអ្នកចាត់ចែង ហើយប្រសិនបើម្តាយរបស់នាងត្រូវការ នាងក៏ជូនម្តាយប្រើប្រាស់ទៅតាមតម្រូវការទៀតផង។ហើយសព្វថ្ងៃអ្នកផ្ទះរបស់ ម៉ានីកា ចំណាយលើការសិក្សា ជំនាញ ភាសា ដើម្បីអភិវឌ្ឍន៏ចំណេះដឹងនឹងសមត្ថភាពន្ថែមទៀតរបស់​នាង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី