• 2021-10-13 07:15:57
  • ជីវិតតារា

កូន​ចៅ​តា​ដំបង​ក្រញូងរីកមុខ​ហើយ! ក្រោយ​ស្រី​ស្អាត​៤​រូប តំណាងខេត្តបាត់ដំបង លើក​ពាន​ក្នុង​កម្មវិធី​រៀង​ៗខ្លួន!

  • 2021-10-13 07:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ជយលាភីទាំង៤នេះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកខេត្តបាត់ដំបងពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានក្លាយជាម្ចាស់ជ័យលាភីដែលតំណាងឲ្យខេត្តបាត់ដំបង ។

ឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យបវរកញ្ញា នៅកម្ពុជា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសសម្បូរទៅដោយស្រីស្អាតៗជាច្រើន ដែលមកពីតាមបណ្តាខេត្តក្រុងទាំង២៥ ក្នុងនោះក៏ឃើញមានស្រីស្អាត៤ដួងផងដែរ ដែលលើក​មុខ​មាត់ខេត្តបាត់ដំបងទទួលបានជយលាភី វាពិតជាកម្រមានណាស់សម្រាប់ខេត្តនីមួយៗដែលមានបវរកញ្ញាទទួលបានជយលាភីដល់ទៅ៤នាក់បែបនេះ។

ស្រីស្អាតទាំង៤ដែលបាន​លើកមុខមាត់ខេត្តនេះរួមមាន ទី១ កញ្ញា ប៉ូគឹមថេង សុតធីតា ជា Miss Grand Cambodia 2021 ទើបទទួលបានជយលាភីថ្មីៗនេះ(អ្នក​ភ្នំពេញ​តែ​ប្រកួត​តំណាង​ខេត្តបាត់ដំបង)។ ដោយ​ឡែក​៣រូប​ទៀត សុទ្ធ​ជា​អ្នក​ខេត្ត​បាត់​ដំបង​តែ​ម្ដង ក្នុង​នោះ ទី១ ហុកសេរីតុលា ជា Miss wisdom Cambodia 2021 ទី២ ជា ចារានី ជា Miss International Cambodia 2021 ទី៣ ម៉ៅ រស្មី ជា Miss Tourism International Cambodia 2021/22

អ្នកទាំង៤នេះ ពិតជាបានលើកមុខមាត់ខេត្តយ៉ាងខ្លាំង ដោយម្នាក់ៗសុទ្ធតែមានសមត្ថភាព និងភាពលេចធ្លោជូនខេត្តមួយនេះពិតមែន ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់