• 2021-10-22 04:54:15
  • ព័ត៌មាន

Wang Yibo និង Zhao Liying គ្រោងថតរឿងថ្មីជាមួយគ្នា តែសន្ធឹកអ្នកគាំទ្រកូរខ្លាំងរហូតត្រូវប្ដូរតួប្រុស

  • 2021-10-22 04:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមព័ត៌មានចេញផ្សាយ ល្បីថា​ Wang Yibo និង Zhao Liying គ្រោងនឹង​សម្ដែង​រឿងថ្មីមាន​ចំណងជើងថា​ «Wild Bloom» ជាមួយគ្នា​ទៀតនៅពេល​ខាងមុខ។ ប៉ុន្តែ​ដោយសារ​មាន​តវ៉ា​យ៉ាង​ខ្លាំង​ពីអ្នកគាំទ្រ ទើប​ក្រុម​ផលិតករ សម្រេច​ចិត្តថា​ វា​ជា​រឿង​ល្អ​បើជ្រើស​តួផ្សេងមក​សម្ដែង​ជំនួសតួ​ប្រុស​ ដើម្បី​ចៀសវាង​កើតមាន​ជំលោះឈ្លោះប្រកែកគ្នា​ខ្លាំង។

ជាការពិត​ បើគ្មាន​រឿងអ្វី​រាំងស្ទះ ដូច្នេះ​រឿង «Wild Bloom» នឹងក្លាយជា​រឿងទី ដែល Wang Yibo សម្ដែងរួមជាមួយនឹង​ Zhao Liying បន្ទាប់ពីជោគជ័យ​ពី​រឿងទី១ «Legend Of Fei»។ អ្នកគាំទ្ររបស់ពួកគេ មាន​ការ​ខក​ចិត្តខ្លាំង​ ពេល​ដឹងព័ត៌មានពី​ការសហការរវាង​តារា​ប្រុសស្រីទាំង ។ តាមពិតទៅ​រឿង​នេះ​កើតឡើង​ដំបូងចេញពីអ្នកគាំទ្រមួយចំនួន ​របស់ Zhao Liying បាន​ចោទប្រកាន់មក​លើ Wang Yibo ថា​ជា​តារា​សម្ដែងអន់ៗ និង​មាន​ចរិត​មិនល្អ បែបឈ្លើយ ហើយកត្តា​នេះ​ទៅជា​មាន​ការ​ឈ្លោះ​ប្រកែកដណ្ដើម​ខុសត្រូវ​ពេញ​អ៊ីនធើណិត។

ប្រការ​នេះ បណ្ដាលឲ្យរដ្ឋបាលខាងវិទ្យុ​និងទូរទស្សន៍ជាតិចិន ចេញ​មុខធ្វើអន្តរាគមន៍​ ដោយផ្អាកដំណើរការគណនីបណ្ដាញ​សង្គមរបស់អ្នកគាំទ្រ​ជ្រុលនិយមមួយចំនួន រួមមាន​ទាំងគណនី Fanclub របស់ Zhao Liying លើ Weibo ផងដែរ។

បន្ទាប់ពីមាន​ភាព​ចម្រូងចម្រាស Wang Yibo ក៏​ត្រូវ​បាន​ដក​ចេញ​ពី​ការ​សម្ដែង​រឿង​ថ្មី​នេះ​តែម្ដង។ មួយវិញ​ទៀត​កាល​ពីថ្ងៃទី២០ ខែតុលា ក៏មាន​ការប្រកាសជា​ផ្លូវការ​ដែរថា​ តួ​ឯក​ប្រុស​ក្នុងរឿង «Wild Bloom» អាច​ជា​ Ou Hao ឯតួ​ឯកស្រីនៅតែជា Zhao Liying ដដែល៕​

ប្រភព៖ jaynestars

មតិយោបល់
អត្ថបទថ្មី