• 2021-10-27 04:57:25
  • ភាពយន្ត

តោះ...ទស្សនាភាពយន្ដក្នុង CSFF ហើយចាំអ៊ុតមើលថាតើល្ងាចនេះនណាជាម្ចាស់ជយលាភី?

  • 2021-10-27 04:57:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីឲ្យទស្សនិកជនរីករាយ និងមិនខកខានការទស្សនាភាពយន្តខ្លី មហោស្រពភាពយន្ដខ្លីចតុមុខ បានទម្លាក់កាលវិភាគបញ្ចាំងរឿងសម្រាប់ថ្ងៃចុងក្រោយរបស់ខ្លួនឆ្នាំនេះ។ នៅព្រឹកថ្ងៃទី២៧ ខែតុលា CSFF បានទម្លាក់ខិត្ដបណ្ណដែលភ្ជាប់នឹងកាលវិភាគចំនួន៣សន្លឹក។

តោះ…ចូលអានកាលវិភាគនេះទាំងអស់គ្នា ហើយកុំភ្លេចណាចូលរួមទស្សនា និងបោះឆ្នោតគាំទ្រសម្រាប់រឿងដែលបានដាក់ចូលប្រកួតឆ្នាំនេះផង។

ឆ្លៀតក្នុងឱកាសបញ្ចេញកាលវិភាគបញ្ចេញរឿងនេះ ទំព័រហ្វេសប៊ុកCSFF ក៏បានរំលឹករឿងរង្វាន់សម្រាប់ម្ចាស់ជយលាភីដែរ ដោយគេលើកឡើងថា”អូហ៍ មានរឿងពិសេសមួយទៀត នោះគឺនាល្ងាចនេះ(២៧ ខែតុលា ឆ្នាំ២០២១) ពួកយើងនឹងធ្វើការប្រកាសជ័យលាភីភាពយន្តខ្លីរបស់យើងនៅឆ្នាំនេះហើយ”។

ជយលាភី នឹងទទួលបានរង្វាន់ដូចខាងក្រោម៖ ១/ជ័យលាភីភាពយន្តខ្លីលេខ១ក្នុងស្រុក រង្វាន់$1,000 ដាក់ពិន្ទុដោយមេប្រយោគ។

២/ជ័យលាភីភាពយន្តខ្លីលេខ២ក្នុងស្រុក រង្វាន់$500 ដាក់ពិន្ទុដោយមេប្រយោគ។

៣/រង្វាន់ជម្រើសទស្សនិកជន សម្រាប់រឿងខ្លីក្នុងស្រុក ទឹកប្រាក់$300 បោះឆ្នោតបោះឆ្នោតដោយទស្សនិកជនតាមGoogle Form (ឧបត្ថម្ភដោយ Alien Express Cambodia)៕

ជិន សុភ័ក្ដ្រ

មតិយោបល់