
- 2021-11-01 02:06:50
- ព័ត៌មាន
គេថាមានគូហើយធ្លាក់ប្រជាប្រិយភាព តែមើលតារាខ្មែរប៉ុន្មានគូនេះ កេរ្តិ៍ឈ្មោះនៅតែខ្លាំង
- 2021-11-01 02:06:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេថាមានគូហើយធ្លាក់ប្រជាប្រិយភាព តែមើលតារាខ្មែរប៉ុន្មានគូនេះ កេរ្តិ៍ឈ្មោះនៅតែខ្លាំង
ចន្លោះមិនឃើញ
មានមតិមួយចំនួនបានលើកឡើងថា សម្រាប់អាជីពជាតារាសម្តែង និងជាតារាចម្រៀងគឺត្រូវរស់នៅជាមួយជីវិតឯកជនដោយគ្មានមនោសញ្ចេតនាស្នេហា ឬអាចជ្រើសយកដៃគូជីវិតផ្ទាល់ខ្លួនបានដោយបើកចំហរនោះឡើយ ព្រោះអាចនឹងធ្វើពួកគេបាត់បង់ប្រជាប្រីយភាព។
ការពិតវាមិនដូចអ្វីដែលលើកឡើងទាំងស្រុងនោះទេ តួយ៉ាងតារាប្រុសស្រី ៥ដួងនេះទោះបីជាមានគូស្នេហ៍ច្រើនឆ្នាំ តែពួកគេនៅតែជាតារាសម្តែងកំពូល និងតារាចម្រៀងដែលមានទីផ្សារក្នុងវិស័យសិល្បៈ ក៏ដូចជាមុខរបរផ្ទាល់ខ្លួន ហើយថែមទាំងទទួលបានការគាំទ្រខ្ពស់ពីសំណាក់មហាជនទាំងក្នុងប្រទេសនិងក្រៅប្រទេស។
១-លោក ព្រាប សុវត្ថិ៖ កំពូលតារាសម្រៀងល្បីប្រចាំផលិតកម្មហង្សមាសលោកក៏បានរៀបការមានគ្រួសារដូចគ្នា តែភាពល្បីល្បាញរបស់លោកនៅតែមានដដែល ពិសេសការងារសិល្បៈចម្រៀង MV Concert ថែមក្តោបបានស្ប៉តពាណិជកម្មធំៗជាច្រើន និងជាតំណាងឲ្យក្រុមហ៊ុនទូរសព្ទទៀត។ មិនតែប៉ុណ្ណោះ តារាចម្រៀងរូបនេះមានជំនួញក្នុងដៃជាច្រើនដូចជាទិញលក់អចលនទ្រព្យដីធ្លី រួមជាមួយហាងកាត់សម្លៀកបំពាក់។
២.ខេមរៈ សិរំមន្ត៖ តារាចម្រៀងមកពីខេត្តកំពង់ចាម បានរងការសង្ស័យយូរឆ្នាំមកហើយថា លោកបានសាងគ្រួសារជាមួយនារីម្នាក់រួចទៅហើយ។ ប៉ុន្តែលោកបានព្យាយាមលាក់បាំង ប៉ុន្តែមកដល់ ២០១៨ ថាលោក មានភរិយា និងកូនរួចហើយ។ ទម្លាយបែបនេះ ក្រោយពីលោកបានឈានជើងចូលផលិតកម្មរស្មីហង្សមាស បានប៉ុន្មានខែ។ បើទោះជាអាប៉ោងត្រូវបានបើកគម្រប ប៉ុន្តែប្រមាណជាង ៣ឆ្នាំមកនេះ តារាប្រុសនៅតែរក្សាបានកេរ្តិ៍ឈ្មោះថាតារាចម្រៀងកំពូលម្នាក់របស់កម្ពូជា ហើយជាមួយគ្នា គេឃើញថា លោក និងភរិយា រឹតតែផ្អែមល្ហែមខ្លាំងឡើងៗ៕
៣-កញ្ញា មាស សុខសោភា៖ តារាចម្រៀងរូបនេះមានដៃគូប្រចាំចិត្តជាច្រើនឆ្នាំរួចមកហើយ ខាងប្រុសតែងមានវត្តមានតាមជាប់ តែមិនបានធ្វើឲ្យកំពូលតារាចម្រៀងប្រចាំផលិតមកម្ម Town រូបនេះបាត់ប្រជាប្រិយឡើយ ពិសសេកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទទួលបានការងារល្អៗជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស។
៤-អ្នកនាង សុគន្ធ និសា៖ តារាប្រចាំផលិតកម្មហង្សមាស ទោះបីជាអ្នកនាងបានរៀបការរួចក៏ដោយមែនតែអាចនិយាយបានថាប្រជាប្រិយភាពរបស់តារាស្រីរូបនេះពិតជាមិនណយទេ នៅតែមានភាពមមាញឹកទាំងបទច្រៀង ការថត MV ស្ប៉តពាណិជ្ជកម្មធំៗជាច្រើន រួមជាមួយជាអ្នកតំណាងឲ្យផលិតផលគ្រឿងអេឡិចត្រូនិចល្បីឈ្មោះមួយផងដែរ ធ្វើឲ្យតារាចម្រៀងសំឡេងស្រទន់រូបនេះស្ទើរតែគ្មានពេលជាមួយគ្រួសារ និងការចេញទៅសម្តែងនៅក្រៅប្រទេស ពិសេសរវល់ជាមួយការងារជាថៅកែហាងគុយទាវខ្ចប់ Online។
៥-អ្នកនាង គង់ ចាន់ស្រីមុំ៖ បន្ទាប់ពីរៀបការជាមួយដៃគូជាអ្នកសិល្បៈដូចគ្នារួចមកក៏មិនបានធ្វើឲ្យអ្នកនាងបាត់បង់ទីផ្សារ និងប្រជាប្រិយភាពទេ។ ពិសេសអ្នកនាងកាន់តែទទួលបានការងារជាច្រើនពីវិស័យសិល្បៈដូចជាការថតស្ប៉តធំៗមួយចំនួន មានផលិតផលគ្រឿងសម្អាង សម្លៀកបំពាក់ និងជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោកូនក្មេង ដោយគ្រាន់តែមិនទទួលការចេញថតរឿងប៉ុណ្ណោះ។ ក្រៅពីការងារដ៏ច្រើនអនេក អ្នកម្តាយអូនម៉ូម៉ូ ជាអ្នកជំនួយដ៏ល្បីឈ្មោះមួយរូប ដោយមានទាំងហាងលក់ផលិតផល Cosmetic សម្លៀកបំពាក់ និងអាហារដ្ឋាន។
៦-លោក ឆាយ វិរៈយុទ្ធ៖ កំពូលតារាចម្រៀងនៅផលិតកម្ម Sunday ក្រោយលោកបានរៀបការជាមួយ នឹងកូនស្រីអ្នកជំនួញមួយរូបនៅខេត្តកំពង់ចាមក៏មិនបានធ្វើឲ្យលោកបាត់ប្រជាប្រិយភាពក្នុងវិស័យសិល្បៈដែរពោលគឺធ្វើឲ្យលោកកាន់តែមានកេរ្តិ៍ឈ្មោះះល្បីល្បាញទាំងការសម្តែង MV ចម្រៀងជាច្រើន ពិសេសលោកថែមទាំងមានមុខជំនួយលក់អង្ករធម្មជាតិផ្ទាល់ខ្លួន និងជាអ្នកតំណាងឲ្យម៉ាករថយន្តល្បីឈ្មោះមួយទៀត។