• ពុធ, 10 វិច្ឆិកា 2021 03:46
  • ភាពយន្ត

គ្រាន់តែចេញ Trailer សើចហៀរទឹកភ្នែក! នាយគ្រឿន បញ្ចេញស្នាដៃថ្មីក្នុងរឿង”តណ្ហា” ជាមួយ LD

  • ពុធ, 10 វិច្ឆិកា 2021 03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយគ្រឿន បានបញ្ចេញស្នាដៃខ្សែភាពយន្ដខ្នាតធំដែលនិពន្ធ និងដឹកនាំរឿងដោយលោកផ្ទាល់ តាមរយៈផលិតកម្ម អិល ឌី ខណៈដែលផលិតកម្មប្រកាសចាក់បញ្ចាំងរឿងនេះនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។

តំណាងផលិតកម្ម អិល ឌី បានប្រាប់Sabay ថា រឿង”តណ្ហា” របស់ផលិតកម្ម អិល ឌី ដែលនិពន្ធ និងដឹកនាំរឿងដោយនាយគ្រឿននេះ គឺជាសាច់រឿងបែបកំប្លែងលាយមនោ ធានាថាល្អមើល ដោយមានការសម្ដែងពីតារាសម្ដែង និងកំប្លែងល្បីៗជាច្រើនរូប។ ក្នុងនោះមានដូចជា លោក លឹម ជាឡាយ កញ្ញា គៀត សុវណ្ណាឡាង នាយគ្រឿន និងនាយក្រូចជាដើម។

នាយគ្រឿនដែលជាតួអង្គសំខាន់នៅក្នុងរឿង”តណ្ហា” ដោយខ្លួនឯងដែរនោះ បានដាក់ខ្លួនឯងឲ្យដើរជាតួកំប្លែងស្ងួត ដោយគេប្រសិទ្ធនាមថា"ជួបសុំ"។

នេះ ជាខ្សែភាពយន្ដបញ្ចាំងតាមរោងទី១ របស់ផលិតកម្ម អិល ឌី ដែលបានប្រកាសចាក់បញ្ចាំងដំបូងគេ នៅក្នុងចុងឆ្នាំ២០២១ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកឲ្យរោងភាពយន្ដដំណើរការឡើងវិញកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី