• 2021-12-03 08:06:31
  • ព័ត៌មាន

សុតធីតា រំភើបស្ទើរហោះក្រោយឃើញអ្នកគាំទ្រកម្ពុជាមកគាំទ្រនាងផ្ទាល់ដល់កន្លែងប្រកួតយប់មិញ!

  • 2021-12-03 08:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងមួយដែលនឹកស្មានមិនដល់សម្រាប់បវរកញ្ញាកម្ពុជា ប៉ូគឹមថេង សុតធីតា MGI ២០២១ បានជួបស្ដែងៗក្រោយប្រកួតវគ្គបឋមយប់មិញនេះចប់ មានអ្នកគាំទ្រកម្ពុជាបានស្រែកហៅនាងថែមទាំងមានរបស់ពិសេសជូននាងទៀតផង។

វីដេអូខ្លីមួយនៅលើបណ្ដាញសង្គម Tik Tok របស់បវរកញ្ញាកម្ពុជា សុតធីតា ទម្លាយប្រាប់មហាជនក្នុង live ហ្វេសប៊ុកកាលពីយប់ថ្ងៃទី០២ ធ្នូថា ក្រោយនាងប្រកួតរួចរាល់រៀបនឹងដើរចូលទៅក្រោយឆាកស្រាប់ តែសម្លេងស្រែកហៅឈ្មោះនាងបន្លឺឡើងយ៉ាងខ្លាំងធ្វើឱ្យនាងស្រឡាំងកាំងមិននឹកស្មានមានអ្នកគាំទ្រ កម្ពុជាមកគាំទ្រនាងដល់ប្រទេសថៃ និងមានរបស់ពិសេសជូននាងទៀត។

បវរកញ្ញា ប៉ូគឹមថេង សុតធីតា៖ “រាល់ដងពេលប្រកួតនៅកម្ពុជាតែងតែមានអ្នកគាំទ្រយកផ្កាមកជូនពេលប្រកួតចប់ តែពេលមកប្រកួតក្រៅស្រុកបែបនេះគ្មានរូបភាពចឹងទៀតទេ ប៉ុន្តែអ្នក ទាំងអស់ដឹងទេថា ខ្ញុំរំភើបមិននឹកស្មានដល់ថាក្រោយប្រកួតចប់ខ្ញុំរៀបចូលក្រោយវិញស្រាប់តែមានគេ ស្រែកហៅខ្ញុំ គាត់គឺប្រជាជនកម្ពុជាមកគាំទ្រខ្ញុំហើយគាត់ជូនកាដូខ្ញុំទៀត ហើយពេលនោះយើងបាននិយាយគ្នាច្រើន”។

ទន្ទឹមនឹងនេះថ្វីត្បិតថាមិនសូវមានអ្នកគាំទ្រទៅលើកទឹកផ្ទាល់យ៉ាងណាក្ដី ប៉ុន្តែប្រជាជនកម្ពុជារាប់ពាន់នាក់ បានគាំទ្រនាងយ៉ាងពេញទំហឹងទាំងការលើកគាំទ្រលើកទឹកតាមរយៈការ Live ពីចំងាយ និងការជួយបោះឆ្នោតដើម្បីកម្ពុជាបន្តដំណើរទៅវគ្គបន្ទាប់ជាច្រើន៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់