• 2021-12-16 06:52:02
  • ចម្រៀង

មេរោគ“អូមីក្រុង” មកដល់កម្ពុជាហើយ កុំភ្លេចស្ដាប់ចម្រៀងអប់រំ បែបកំប្លែងរបស់បុរសពិការភ្នែកម្នាក់នេះ!

  • 2021-12-16 06:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា បានរកឃើញករណីវិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មីឈ្មោះ “អូមីក្រុង” លើស្ត្រីកម្ពុជាម្នាក់ មានវ័យ២៣ឆ្នាំ កាលពីថ្ងៃទី១៤ ខែធ្នូ។ ករណីនេះ បានធ្វើឲ្យពលរដ្ឋខ្មែរភ្ញាក់ផ្អើល និងព្រួយបារម្ភពីបញ្ហាសុខភាព ហើយទន្ទឹមគ្នានេះគេក៏នឹកឃើញដល់បទចម្រៀងអប់រំ បែបកំប្លែងមួយបទរបស់បុរសពិកាភ្នែកម្នាក់។

បទ “អូមីក្រុង” ដែលសំដៅលើមេរោគកូវីដ-១៩ បំប្លែងថ្មីឈ្មោះ”អូមីក្រុង” ត្រូវបានបកស្រាយដោយបុរសពិកាភ្នែកទាំងសងខាងម្នាក់កាលពីដើមខែធ្នូ ឆ្នាំ២០២១។ ភាពល្បីល្បាញរបស់បទចម្រៀងនេះ មិនទាន់រសាត់បាត់ទៅណាផង ស្រាប់តែនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ លេចវត្ដមានមេរោគឈ្មោះ”អូមីក្រុង” មែន។

បទចម្រៀងដែលមានខ្លឹមសារអប់រំទាក់ទងនឹងជំងឺផ្លូវដង្ហើមដ៏កាចសាហាវ ដែលនិពន្ធ និងច្រៀងដោយបុរសម្នាក់នេះ ត្រូវបានមហាជនចាប់អារម្មណ៍ និងចូលទស្សនាជាច្រើនដងនៅលើបណ្ដាញសង្គមFacebook និងYoutube បន្ទាប់ពីលោកច្រៀង រួចយកទៅបង្ហោះកាលពីថ្ងៃទី២ ខែធ្នូ។ ប៉ុន្ដែអ្នកចូលស្ដាប់ និងទស្សនាខ្លះ មិននឹកស្មានថាបទចម្រៀងនេះ ត្រូវនឹងស្ថានភាពមេរោគកូវីដ-១៩ បំប្លែងថ្មីនេះទេ។

តោះ...សូមទស្សនា និងស្ដាប់ការបកស្រាយទាំងស្រុងតែម្ដង៖

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ សេចក្ដីប្រកាសនោះមានខ្លឹមសារថា ស្ដ្រីពពោះ១៥សប្ដាហ៍ មានអាសយដ្ឋាននៅឃុំតាបុក ស្រុកបាវិត ខេត្ដស្វាយរៀង បានធ្វើដំណើរតាមជើងយន្តហោះចូលមកស្រុកកំណើត ពីប្រទេសហ្គាណា(អាហ្វ្រិកខាងលិច) ដោយឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរ​ ព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុងបាងកក ប្រទេសថៃ រួចក៏បន្ដដំណើរចូលមកដល់កម្ពុជានៅថ្ងៃទី១២ ខែធ្នូ ហើយគេទើបរកឃើញថានាងមានវិជ្ជមានមេរោគ"អូមីក្រុង" នៅថ្ងៃទី១៤ ខែធ្នូ៕

មតិយោបល់
អត្ថបទពេញនិយម