• 2021-12-27 03:46:32
  • ចម្រៀង

ធ្លាយដំណឹងថា តន់ ចន្ទសីម៉ា ឡើងឆាកប្រគុំតន្ដ្រីលើកទី១ ក្រោយល្បីខ្លាំង ក្នុងថ្ងៃឆ្លងឆ្នាំ ឆ្នាំ២០២១

  • 2021-12-27 03:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ជាពិសេសអ្នកគាំទ្រ ប្រាកដជាដឹងរួចមកហើយថា កញ្ញា តន់ ចន្ទសីម៉ា មិនធ្លាប់ឡើងឆាកConcert ម្ដងណាឡើយ ទោះបីជានាង បានក្លាយជាតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជាទៅហើយក្ដី។

ការ្យដែលពុំមានឱកាស ឬបង្ហាញមុខតាមConcert នានា ក្រោយពីកញ្ញាល្បីខ្លាំងនេះ ក៏ព្រោះតម្លៃខ្លួនរបស់នាងត្រូវបានផលិតកម្មដាក់ក្នុងតម្លៃខ្ពស់ ធ្វើឲ្យក្រុមហ៊ុនល្មមៗដែលចង់ជួលនាងឡើងច្រៀងនោះមិនហ៊ានជួល។

ប្រភពច្បាស់ការណ៍មួយបានទម្លាយនៅថ្ងៃទី២៧ ខែធ្នូ នេះថា កំពូលតារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា នឹងមានវត្ដមានជាលើកដំបូង នៅក្នុងកម្មវិធីបុណ្យភូមិក្នុងទឹកដី ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២១។

បើដូច្នេះមែន នោះការទន្ទឹងរងចាំរបស់អ្នកគាំទ្រដែលចង់ឃើញតារាចម្រៀងរូបនេះឡើងឆាក ពិតជាសមតាមបំណងហើយ។ តាមគម្រោងកញ្ញា តន់ ចន្ទសីម៉ា គ្រោងច្រៀងជាច្រើនបទ ប៉ុន្ដែគិតត្រឹមថ្ងៃនេះគេនៅមិនទាន់ដឹងច្បាស់ថា នាងច្រៀងប៉ុន្មានបទ ហើយមានបទអ្វីខ្លះនោះទេ។ នៅក្នុងកម្មវិធី”បុណ្យភូមិសៀមរាប” នឹងធ្វើនៅលើទឹកដីខេត្ដសៀមរាប ចាប់ពីម៉ោង 11:00ព្រឹក ដល់ម៉ោង 6:00 ល្ងាច៕

ជិន សុភ័ក្ដ្រ

មតិយោបល់