
- 2021-12-28 04:51:54
- ចម្រៀង
មិនធម្មតាទេ! ថ្ងៃឆ្លងឆ្នាំសកល តន់ ចន្ទសីម៉ា ត្រៀមជាង១០០បទ ច្រៀងនៅលើទឹកដីអង្គរ ខេត្ដសៀមរាប
- 2021-12-28 04:51:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាទេ! ថ្ងៃឆ្លងឆ្នាំសកល តន់ ចន្ទសីម៉ា ត្រៀមជាង១០០បទ ច្រៀងនៅលើទឹកដីអង្គរ ខេត្ដសៀមរាប
ចន្លោះមិនឃើញ
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះពិធី"បុណ្យភូមិសៀមរាប" នឹងចូលមកដល់ហើយ។ នៅថ្ងៃទី២៨ ខែធ្នូ នេះ លេចដំណឹងថ្មីមួយទៀតថា កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា នឹងច្រៀងក្នុងកម្មវិធីនោះរហូតដល់ជាង១០០បទ។
យោងតាមប្រភពមួយពីផលិតកម្មGalaxy ឲ្យដឹងថា ដើម្បីឲ្យពុកម៉ែ បងប្អូន អាចទស្សនាទម្រង់សិល្បៈបុរាណជាច្រើន និងភ្លក់មុខម្ហូបអ្នកខេត្តសៀមរាបទាំង១២ស្រុក ដោយឥតគិតថ្លៃថែមទៀតនោះ កញ្ញា តន់ ចន្ទសីម៉ា ក៏នឹងចូលច្រៀង និងរាំកន្សាន្ដជាមួយបងប្អូនដែរ។
តំណាងផលិតកម្មGalaxy ៖ "តន់ ចន្ទសីម៉ា បានត្រៀមបទចម្រៀង រហូតដល់ជាង១០០បទ ក្នុងការឡើងConcert ជាលើកដំបូងរបស់នាងជូនពុកម៉ែបងប្អូនរាំលេងកម្សាន្តនៅក្នុងថ្ងៃឆ្លងឆ្នាំសកលប៉ុន្មានថ្ងៃខាងមុខទៀតនេះ”។
សូមបញ្ជាក់ថា “បុណ្យភូមិសៀមរាប" ដែលរៀបចំដោយក្រុមហ៊ុនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នឹងធ្វើនៅថ្ងៃឆ្លងឆ្នាំទី៣១ ខែ ធ្នូ ឆ្នាំ ២០២១នេះ លើទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋានឡេងណាវ៉ាត្រា ស្រុកបន្ទាយស្រី ចាប់ពីម៉ោង 11:00ព្រឹក ដល់ម៉ោង 6:00 ល្ងាច។ កម្មវិធីនេះ ក៏មានការផ្សាយផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ៕