• 2021-12-31 04:30:03
  • ព័ត៌មាន

រយៈពេល៩ឆ្នាំដើររួមគ្នា ពេលនេះ SWSB ក្រុមតូច ត្រូវបានរំសាយហើយ

  • 2021-12-31 04:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ជាពិសេស្រិយមិត្តអ្នកនិយមគាំទ្រក្រុមតារាចម្រៀង Original Song Smallworld Smallband ក្រុមតូច ហាក់ភ្ញាក់ផ្អើល និងកើតទុក្ខជាខ្លាំងក្រោយលេចដំណឹងនៅព្រឹកចុងឆ្នាំ ២០២១នេះ SmallworldSmallband ធ្វើការប្រកាសរំសាយក្រុមជាផ្លូវការ ក្រោយរួមគ្នាប្រើ វិស័យសិល្បៈ រយៈពេល៩ឆ្នាំមកនេះ។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងល្បីឈ្មោះ ម៉ម ពេជ្ររិទ្ធ នៅព្រឹកថ្ងៃទី៣១ ឆ្នូ នេះបានឱ្យដឹងថារយៈពេល៩ឆ្នាំ ពោលគិតពីឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣១ ២០២១នេះការចាប់ផ្ដើមរួមគ្នាក្នុងការបង្កើតបទចម្រៀងពីរោះៗបម្រើអារម្មណ៍មហាជនរហូតមកពេលនេះ SmallworldSmallband ក្រុមតូច ត្រូវបានបញ្ចប់ហើយ

ម៉ម ពេជ្ររិទ្ធ៖ “ថ្ងៃនេះក្រុមតូច សូមជូនដំណឹងដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នាថា ដំណើរ សិល្បៈរួមគ្នា៩ឆ្នាំ ២០១២ រហូត២០២១ របស់ SmallworldSmallband ក្រុមតូច ត្រូវបានបញ្ចប់ ហើយ។

សារនេះពិតជាដំណឹងគួរឱ្យសោកស្ដាយ និងស្រណោះជាខ្លាំងពន់ពេកសម្រាប់មហាជនអ្នកគាំទ្រគ្រប់រូប ដែលកន្លងមកធ្លាប់តែឃើញផ្ទាំងទស្សនីយភាពល្អឯកពីក្រុមតូច តាមរយៈស្នាដៃបទសចម្រៀង ពីរោះៗមិនតិចបទទេក្នុងរយៈពេល៩ឆ្នាំមកនេះ មិនតែប៉ុណ្ណោះ SmallworldSmallband បានចូល រួមផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ កម្ពុជាល្អផូរផង់ច្រើនណាស់តាមរយៈបទចម្រៀងល្បីសុះសាយទៅ កាន់អន្តរជាតិ ប៉ុន្តែចាប់ពីពេលនេះលែងបានទស្សនាការប្រគុំតន្ត្រី SWSB ទៀតហើយ។

យ៉ាងណាមិញ ម៉ម ពេជ្ររិទ្ធ ដែលជាដៃសូឡូ និងជាតារាចម្រៀងប្រចាំ SWSB បានបន្តថាបើទោះជា SWSB ត្រូវបានរំសាយយ៉ាងក្ដីក៏សមាជិកក្រុមម្នាក់ៗនៅតែបន្តមប្រើអារម្មណ៍មហាជន ផលិតចម្រៀង ល្អៗរាងៗខ្លួន សម្រាប់អ្នកគាំទ្រក៏ដូចជាសិល្បកម្ពុជា៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់