• 2022-01-11 00:00:00
  • ព័ត៌មាន

ដៃគូសម្ដែងក្នុងរឿងតែមួយ តែពេលរឿងចប់ វាសនាតួឯក ២នាក់ឡើងចុះខុសគ្នាខ្លាំង

  • 2022-01-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ មាន​តារា​ប្រុស​ស្រីជាច្រើនបាន​បង្ហាញ​មុខជាមួយនឹង​រឿង​ភាគ​ចាក់ផ្សាយមិនដាច់គ្នាឡើយលើបណ្ដាញសង្គម ក៏ដូចជាទូរទស្សន៍។ បើគិតតែតួឯក ២​នាក់ ប្រចាំរឿងបាន​ទទួល​ប្រជាប្រិយភាព​ដូចគ្នា​ពេល​សម្ដែងរឿងរួម ប៉ុន្តែនៅពេលរឿង​ចប់ មិនប្រាកដថា​ពួកគេឡើងកូដខ្ពស់ដូចគ្នានោះទេ ព្រោះ​ប្រាកដជាមាន​ម្នាក់ល្បីខ្លាំង ស្របពេល​ម្នាក់ទៀតមិនសូវ។

១. Crystal Yuan និង Cheng Yi តួឯកក្នុងរឿង «Love and Redemption»

ប្រជាប្រិយភាពរបស់ Crystal Yuan មិនសូវ​ជា​ហក់ឡើងខ្លាំងទេ ក្រោយសម្ដែង​រឿង​បន្ទាប់​មកទៀត ប៉ុន្តែងាកទៅ Cheng Yi ឡើង​កាន់តែ​ខ្ពស់ដោយ​ទទួល​បាន​ការងារ​ថ្មី​ច្រើន​សឹងរកពេល​សម្រាកគ្មាន។

២. Ding Yuxi និង Zhao Lusi តួក្នុងរឿង «The Romance of Tiger and Rose»

ពេល​រឿងនេះ​ចាក់ផ្សាយ វា​ពិតជាទទួល​បាន​ការ​គាំទ្រ​ខ្លាំង​លើសលប់ រហូតធ្វើឲ្យ Zhao Lusi និង​ Ding Yuxi មានភាព​ល្បីល្បាញទាំងព្រម។ ប៉ុន្តែអ្វី​ដែល​ជាភាពខុសប្លែកពីគ្នានោះគឺ កម្រិតនៃប្រជាប្រិយភាពរបស់ Ding Yuxi មិន​ល្អខ្លាំង​ដូច Zhao Lusi ទេ។

Lusi ជោគជ័យខ្លាំង​ រហូតពេល​នេះក្លាយជាតារាស្រី​លំដាប់កំពូលម្នាក់ដែររបស់ចិន ព្រម​ទាំងមាន​មុខក្នុងខ្សែភាពយន្ត​ជាមួយនឹង​តារា​ល្បីលំដាប់ A ទៀត។

៣. Gong Jun និង Zhang Zhehan តួក្នុងរឿង «Word of Honor»

រឿងភាគមួយនេះ​បាននាំ ទាំង Gong Jun និង​ Zhang Zhehan ឡើងដល់លំដាប់កំពូល ហើយវា​ក៏បាន​ក្លាយជា​រឿងភាគឆ្នើម​មួយ​ដែរ​ប្រចាំឆ្នាំ។ ប៉ុន្តែគួរ​ឲ្យស្ដាយ ដោយមាន​រឿងហា​ពាក់ព័ន្ធ​នឹង​បញ្ហាចម្រូងចម្រាស​ Zhang Zhehan ត្រូវ​បាន​គេ​រិះគន់ និង​ធ្វើពហីការដកលោកចេញពីសិល្បៈតែម្ដង ស្របពេល​កំពុង​ឡើងកូដ។

ដោយឡែក បើ​ងាក​ទៅ Gong Jun វិញ​ ខុសគ្នា​ដាច់ពី Zhehan ដោយ​សារ​ពេល​នេះ​លោកគឺជាតារា​ម្នាក់ដែល​មហាជនផ្ដោតការចាប់អារម្មណ៍ច្រើនបំផុតពេល​នេះ។ ភាពល្បីល្បាញ​របស់ Gong Jun ក៏ពិតជា​មិនមែន​ជារឿងធម្មតាដែរបច្ចុប្បន្ននេះ។

៤. Yang Yang និង Zheng Shuang តួក្នុងរឿង «Love O2O»

ពេល​ឃើញតារា​ប្រុសស្រីទាំង ២​សម្ដែង​រឿង​នេះ​រួមគ្នា ម្នាក់ៗពេញ​ចិត្តជាខ្លាំង ព្រោះតែការ​សម្ដែង​របស់ពួកគេ​ស៊ីសង្វាក់គ្នាខ្លាំង ដូច្នេះ​រឿងនេះ​ក៏ល្បីទៅតាមនោះដែរ។ ប៉ុន្តែ​គួរឲ្យស្ដាយ ដោយសារអាស្រូវជីវិតក្រៅសិល្បៈរបស់ Zheng Shuang បាន​ធ្វើឲ្យឆ្នាំង​បាយ​របស់នាងត្រូវក្រឡាប់ចាក់ផ្ងារ ផ្លាស់ប្ដូរទាំងស្រុង ពិសេស​រងនូវការរិះគន់យ៉ាងខ្លាំង រឿងឲ្យគេពពោះជំនួស។

ស្របពេល​ជាមួយគ្នានេះ សម្រាប់ Yang Yang វិញ កាន់តែមាន​ឥទ្ធិពលក្នុង​ពិភពសិល្បៈ ព្រម​ទាំង​ព្រម​ជា​តារា​ប្រុស​ដែល​ឈរនៅ​លំដាប់កំពូល​ទៀតផងនាពេល​បច្ចុប្បន្ន​នេះ។

៥. Gao Weiguang និង Dilireba សម្ដែងជាមួយគ្នាក្នុងរឿង «Eternal Love»

នៅក្នុងឆ្នាំ ២០១៧ រឿងភាគ​ដែល​មាន​ចំណងជើង​ថា​ «Eternal Love» ដែលមាន​ Gao Weiguang និង Dilireba ដើរជាតួឯក ពិតជា​ទទួល​បាន​ការគាំទ្រ​ខ្លាំង​បំផុត ហើយពួកគេ​ក៏កើនរាសីទាំងគូដែរ។ ប៉ុន្តែគ្រាន់តែ​រឿង «Eternal Love» បញ្ចាំងចប់ភ្លាម ប្រជាប្រិយភាព​របស់ Weiguang ក៏ស្រាប់តែធ្លាក់ចុះ​តាមនោះដែរ ខុសពី Dilireba ដែល​ចេះតែឡើងឥតឈប់ និងបាន​ក្លាយជា​គ្រាប់ពេជ្យ​ដ៏មាន​តម្លៃរបស់​ចិន​នាពេល​នេះផងដែរ៕

ប្រភព៖ beauty321 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់