• 2022-01-11 03:11:21
  • ចម្រៀង

ធ្លាប់តែឃើញស្នាដៃនិពន្ធរឿងកំប្លែង ឥឡូវ យន ប៊ុនរាជ និពន្ធច្រៀង Surprise កូនក្រមុំរំភើបដល់ស្រកទឹកភ្នែក

  • 2022-01-11 03:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងវ័យក្មេងរបស់ផលិតកម្មTown លោក យន ប៊ុនរាជ បានបង្កើតភាពភ្ញាក់ផ្អើលមួយដល់មហាជន ជាពិសេសអ្នកចូលរួមក្នុងពិធីមង្គលការរបស់លោកកាលពីថ្ងៃទី៧ ខែមករា។ ភាពភ្ញាក់ផ្អើលនេះ បន្ទាប់ពីលោកបង្ហើសំនៀង១បទក្រោមចំណងជើងថា “You are my everything”។

លោក យន ប៊ុនរាជ បញ្ជាក់តាមរយៈSabay នៅថ្ងៃទី១១ ខែមករា នេះថា ទំនុកច្រៀង និងបទភ្លេង ត្រូវបានរៀបចំឡើងប្រហែលកន្លះខែ ដោយមានការជួយផលិតទំនុកភ្លេងពីលោក Ti No B ដោយមានបញ្ចូលនូវសំឡេងពីឧបករណ៍ភ្លេងខ្មែរដូចជា៖ រនាថឯក ខ្លុយ ឈឹង និងស្គរសំភោ។

លោក យន ប៊ុនរាជ៖ “បទចម្រៀងមួយបទនេះ ជាកាដូក៏ដូចជាការរៀបរាប់ពីស្នេហាដែលមានរយៈកាល៦ឆ្នាំ ២ខែ និង៧ថ្ងៃ មុនឈានចូលដល់ថ្ងៃមង្គលការ”។

បទ “You are my everthing” ដែលជាស្នាដៃនិពន្ធទំនុកភ្លេងដោយលោក Ti No B ហើយលោក យន ប៊ុនរាជ ជាអ្នកនិពន្ធទំនុកច្រៀង និងបកស្រាយដោយលោកផ្ទាល់នៅលើឆាកតន្ដ្រីក្នុងថ្ងៃមង្គលរបស់លោកនោះ។

ជាច្រើនឆ្នាំមកហើយដែលអ្នកនិពន្ធវ័យ២៤ឆ្នាំរូបនេះ ធ្លាប់និពន្ធទាំងការសម្ដែង និងច្រៀងសម្រាប់តារាជាច្រើន ប៉ុន្ដែលោកកម្រនឹងបកស្រាយ និងសម្ដែងដោយខ្លួនឯងណាស់។ ទើបតែនៅថ្ងៃមង្គលរបស់លោកនេះ គេឃើញលោកឡើងឆាកច្រៀងដោយផ្ទាល់តែម្ដង៕

ជិន សុភ័ក្ដ្រ

មតិយោបល់