• 2022-02-22 05:45:20
  • ព័ត៌មាន

កុំមើលរំលង! ស្នាដៃថ្មី «បាត់គោចួបស្នេហ៍» របស់ កវី/តារាចម្រៀងវ័យក្មេង ពេជ្ជរិទ្ធទើបចេញពីរោះមិនធម្មតា

  • 2022-02-22 05:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយក្រុមបំបែក ពេជ្ជរិទ្ធ បានចេញបទថ្មីបែបស្រុកស្រែមានចំណងជើងថា «បាត់គោចួបស្នេហ៍» អង្រួនបេះដូងអ្នកស្ដាប់ ពិសេសអ្នកដែលជា​ Fan សំឡេង​របស់លោក។

បទទោលថ្មីនេះជាការនិពន្ធគ្រប់មុខ ពោលតាំងពីបទភ្លេង និង​ទំនុកច្រៀង សុទ្ធតែចេញពីគំនិត និងស្នាដៃផលិតរបស់ កវី/តន្ត្រីករ/តារាចម្រៀងវ័យក្មេង ម៉ម ពេជ្ជរិទ្ធ ទាំងអស់។ ប៉ុន្តែសម្រាប់ទំនុកច្រៀងនេះ ក៏មាន​ការចូលរួមសហការនិពន្ធរបស់ លោក កៅ សេដា ដែរ។

បទភ្លេងពិតជាពីរោះ ឯអត្ថន័យ​វិញ គឺផ្ដោតលើស្នេហាស្រុកស្រែ ថ្លែងពីកំលោះជនបទម្នាក់ដែលង់ស្នេហ៍ក្រមុំគេម្នាក់ ពេលចួបដោយចៃដន្យ ក្រោយដើររកគោ។

បទចម្រៀងបែបរីករាយនេះបន្សល់ទុកនូវតែអារម្មណ៍ល្អពេល​ស្ដាប់ហើយ អមជាមួយនឹង​សំឡេង​គ្រលួចរបស់ ពេជ្ជរិទ្ធ ស្ដាប់ហើយសល់តែស្នាមញញឹម៕

អត្ថបទ៖ យី សុធារី

មតិយោបល់