• 2022-03-23 06:14:13
  • ព័ត៌មាន

តារាចិន Yue Bin បាក់ចិត្តលើសម្រស់ Baifern ដល់ថ្នាក់ប្រកាសស្វែងរកសាមីខ្លួន

  • 2022-03-23 06:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Yue Bin តារាល្បីឈ្មោះប្រចាំប្រទេសចិន ធ្វើឱ្យអ្នកគាំទ្រក្នុងស្រុក ជាពិសេសអ្នកគាំទ្រនៅថៃ ហាក់ភ្ញាក់យ៉ាងខ្លាំង បន្ទាប់ពីតារារូបនេះបង្ហោះរូបតារាស្រីឆ្នើមក្នុងឧស្សាហកម្មថៃ Baifern ជាច្រើនសន្លឹកនៅ Instagram។

Yue Bin ហាក់បីដូចជាលង់ស្រលាញ់សម្រស់តួឯកស្រី Baifern យ៉ាងខ្លាំងទើបដល់ថ្នាក់ប្រឹងថតរូបពី អេក្រង់ទូរសទស្សន៍ក្នុងរឿងដែល Baifern បានសម្ដែងយកបង្ហោះក្នុង IG ផ្ទាល់ខ្លួន។

ភ្ជាប់ជាមួយរូបថត Yue Bin បានសរសេរសារជាភាសាចិនដែលបកប្រែថា "តើនារីនេះឈ្មោះអ្វី?" ធ្វើឱ្យអ្នកគាំទ្រថៃបញ្ចេញមតិឆ្លើយតបព្រាត ថែមទាំងបាន Tag IG Baifern ទៀតផង៕

ប្រភព៖ nineentertain ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់
អត្ថបទថ្មី