• 2022-04-06 06:59:22
  • ព័ត៌មាន

"Still Life" ជាសមិទ្ធិផលចុងក្រោយរបស់ TOP រួមគ្នាជាមួយ Big Bang

  • 2022-04-06 06:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះសមាជិកក្រុមតារាចម្រៀងកូរ៉េ Big Bang គឺTOP បាននិយាយថា MV "Still Life" គឺជាស្នាដៃចុងក្រោយដែលគាត់បានសហការជាមួយ Big Bang ។ ដកឃ្លាគិតរឿងអនាគត និងផ្តោតលើការអភិវឌ្ឍន៍អាជីពផ្ទាល់ខ្លួន។

សមាជិកក្រុម Big Bang បានចែករំលែកភាពសប្បាយរីករាយរបស់ខ្លួនបន្ទាប់ពី MV បទ “ Still Life ” ត្រូវបានចេញផ្សាយ និងបន្តឈរលើកំពូលតារាងតន្ត្រី។ Still Life គឺជាផលិតផលតន្ត្រីដំបូងដែល Big Bang បានចេញ បន្ទាប់ពីបទចម្រៀង " Flower Road" ចេញក្នុងខែមីនា ឆ្នាំ ២០១៨។

ជាមួយគ្នានេះ TOP បាននិយាយថា គាត់នឹងចាកចេញពីផលិតកម្ម YG Entertainment បន្ទាប់ពី ជ្រកកោនរយៈពេល ១៦ ឆ្នាំមកនេះ។ MV Still Life ក៏ជាសមិទ្ធិផលចុងក្រោយដែលលោកបានសហការជាមួយ Big Bang ។

អរគុណអ្នកទាំងអស់គ្នាសម្រាប់ ១៦ ឆ្នាំមកនេះ ពិតជាមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំគិត ថាប្រហែលជាខ្ញុំកំពុងឈានដល់ចំណុចរបត់ដ៏សំខាន់មួយទៀតនៃជីវិតរបស់ខ្ញុំ។ ខ្ញុំឆ្ពោះទៅថ្ងៃ ដែលខ្ញុំអាចត្រលប់មកជាអ្នកផ្តល់កំលាំងចិត្តវិញនាពេលដ៏ខ្លីខាងមុខនេះ អរគុណសម្រាប់អ្វីៗ គ្រប់យ៉ាង” តារាចម្រៀងប្រុសរូបនេះបានថ្លែង៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់