
- 2022-04-11 03:36:58
- ស្ទីលតារា
Jennie កាន់តែ HOT និងកាន់តែលះ ជាមួយនឹង Collection ថ្មីរបស់ Calvin Klein
- 2022-04-11 03:36:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jennie កាន់តែ HOT និងកាន់តែលះ ជាមួយនឹង Collection ថ្មីរបស់ Calvin Klein
ចន្លោះមិនឃើញ
How you like that? Jennie ជាសមាជិកក្រុម BLACKPINK ដែលបានវាយលុកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមតាមរយៈរូបថតជាច្រើនសន្លឹក ថតដោយអ្នកជំនាញថតរូបជនជាតិអង់គ្លេស Glen Luchford សម្រាប់ម៉ាកយីហោអាមេរិក Calvin Klein។
Jennie បានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងឆ្នាំ ២០១៦ នាងបានចូលជាសមាជិកដំបូងនៃក្រុមចម្រៀងស្រីរបស់ផលិតកម្ម YG គឺ BLACKPINK។ បទចម្រៀងជាក្រុមរបស់នាងដែលទទួលបានការគាំទ្រជាច្រើនគឺបទ "DDU-DU DDU-DU", "How You Like That", "Kill This Love" និងបទចម្រៀងជាច្រើនបទទៀត។ បទចម្រៀងទោលរបស់នាងគឺបទ “SOLO” ដែលបានទទួលចំណាត់ថ្នាក់លេខ ១ លើតារាងលក់ចម្រៀងឌីជីថលរបស់ពិភពលោកដែលមានឈ្មោះថា Billboard។
នេះមិនមែនជាលើកដំបូងឡើយដែល Jennie បានបង្ហាញខ្លួននៅក្នុងយុទ្ធនាការដ៏ធំរបស់ម៉ាកយីហោដ៏ល្បី Calvin Klein នេះ។ ដោយកាលពីខែកញ្ញាកន្លងទៅ នាងក៏បានសហការម្តងហើយ ក្នុងយុទ្ធនាការផ្សព្វផ្សាយរបស់ម៉ាកដែលយុទ្ធនាការនេះ មានឈ្មោះថា “ភាសានៃ Calvin Klein” ឬ “The Language of Calvin Klein” ជាមួយនឹងវិចិត្រករជនជាតិអាមេរិក Heron Preston សម្រាប់ Collection និទាឃរដូវឆ្នាំ ២០២១ កន្លងទៅនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផងដែរ។
នៅក្នុងវីដេអូខាងក្រោមនេះ Jennie បានបើកកាមេរ៉ា ហើយអំឡុងពេលដែលនាងជិះកង់ពណ៌ស នាងបានពាក់អាវយឺត ខ្លួនខ្លី ពណ៌សរបស់ Calvin Klein។ នាងបានថតរូប និង ផ្លាស់ប្តូរសម្លៀកបំពាក់របស់នាងទៅជាឈុតខោអាវទ្រនាប់ពណ៌ ស-ខ្មៅ និងបានឈរជាម៉ូដែលនៅខាងមុខកាមេរ៉ា។ នេះមិនមែនជារឿងចម្លែកទេ ដែល Jennie ស្លៀកបែបនេះ ប៉ុន្តែវាពិសេស និងបង្កើនភាពទាក់ទាញ ស្រស់ស្អាត និង ស៊ិចស៊ី ថែមមួយកម្រិត ជាមួយឈុតខោអាវទ្រនាប់របស់ Calvin Klein។
Calvin Klein បាននាំយកគំនិតនៃអារម្មណ៍ដែលនៅក្នុងទសវត្សរ៍ទី ៩០ សម្រាប់យុទ្ធនាការ និទាឃរដូវ ២០២២ របស់ខ្លួនដែលមានឈ្មោះថា 'ទាំងអស់គ្នា' ឬ 'All Together' រួមមាន អាវខ្លីរឹបជាប់ខ្លូន (Bare midriffs) អាវយឺតខ្លូនខ្លី (Crop tops) និងខោខូវប៊យធំៗ បែប Streetwear ដែលបានបង្ហាញពីនិមិត្តសញ្ញារបស់ម៉ាក។ ការថតរូប និង ការថតវីដេអូខ្លីនេះ ត្រូវបានថតដោយអ្នកដឹកនាំថតវីដេអូតន្ត្រីជនជាតិអាមេរិកគឺអ្នកនាង Melina Matsoukas ដែរឈរលើគោលជំហ និងផ្តួចផ្តើមគំនិតធ្វើអោយសហគមន៍មួយមានការរួមគ្នា។
ជាមួយបេក្ខជន ១២០នាក់ ដែលមានទេពកោសល្យផ្សេងៗពីគ្នា ធ្វើអោយយុទ្ធនាការនេះ បង្កើតអោយចេញជារូបរាងថ្មីមួយ ដោយយក “ការរួបរួមគ្នា” ធ្វើជាប្រធានបទ។ នេះបាន បញ្ជាក់អោយឃើញថា Calvin Klein មិនត្រឹមតែឆ្លុះបញ្ចាំងពីក្រមសីលធម៌រវាងគ្នា នឹងគ្នានោះទេ តែថែមទាំងបង្កើតនូវសហគមន៍មួយយ៉ាងរីករាយ ដែលនេះជាឬសគល់ក្នុងការបង្ហាញពីសេរីភាពរបស់ខ្លួនក្នុងការបញ្ចេញមិតិ និង ការបង្ហាញស្ទាយខ្លួននិមួយៗ មិនត្រឹមតែប៉ុណ្ណោះ នេះជាការប្រមូលផ្តុំមនុស្សមកពីគ្រប់ទីកន្លែង ដើម្បីភាពរួបរួមគ្នាជាធ្លុងមួយ ដោយឈរលើគោលជំហរគំនិត “All Together”។
លោកអ្នកអាចជាវម៉ូដ Collection ថ្មីៗ រដូវកាល ២០២២ របស់ Calvin Klein ថ្ងៃនេះ នៅផ្សារទំនើបអ៊ីអនភ្នំពេញ!
លោកអ្នកក៏អាចស្វែងរកពួកយើងនៅលើផេក Unity Fashion & Lifestyle Cambodia ឬ តាមរយៈលេខទូរសព្ទ ០៦៩ ៩២៤ ៧៧៧។
ចូលរួមក្នុង Telegram ពេលនេះដើម្បីទទួលបានម៉ូដថ្មីៗចុងក្រោយគេបង្អស់៖ https://t.me/unitycambodia1