- 2022-04-27 09:51:10
- ព័ត៌មាន
SM ច្រានចោលព័ត៌មានថា Chanyeol មើលងាយនារីភេទ ហើយហ៊ានលើកម្រាមកណ្ដាលដាក់ទៀត
- 2022-04-27 09:51:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SM ច្រានចោលព័ត៌មានថា Chanyeol មើលងាយនារីភេទ ហើយហ៊ានលើកម្រាមកណ្ដាលដាក់ទៀត
ចន្លោះមិនឃើញ
ផលិតកម្ម SM បានច្រានចោលទាំងស្រុងនូវព័ត៌មានដែលបានលើកឡើងទាក់ទងនឹង Chanyeol (EXO) ថាលោកធ្វើបាបអ្នកបើកតាក់ស៊ីស្រីម្នាក់។
ថ្មីៗស្រាប់តែមាន Influencer ខាងម៉ូតូមានឈ្មោះថា Jang Si Nae បានចូលរួមជាកិត្តិយសក្នុងកម្មវិធី Channel S ជាមួយនឹងស្វាមីរបស់ខ្លួន និងបានរ៉ាយរ៉ាប់រឿងមួយ ពីតារាល្បីម្នាក់ដែលបានធ្វើបាននាង ហើយជេរ ពេលនាងកំពុងបំពេញការងារ (បើកតាក់ស៊ី)។
នារីម្នាក់នេះបាននិយាយថា៖ «ថ្ងៃមួយ ខ្ញុំបានជិះម៉ូតូទៅធ្វើការ ហើយបុរសម្នាក់ជិះរថយន្តបរទេសពីក្រោយខ្ញុំ ដែលពិតជាគ្រោះថ្នាក់មែនទែន។ គាត់សម្រុកមកពីក្រោយខ្ញុំយ៉ាងលឿន ហើយខ្ញុំបានគេចពីគាត់ ប៉ុន្តែគាត់បានលើកម្រាមដៃកណ្ដាលដាក់ខ្ញុំ។ ខ្ញុំបានតាមគាត់ ដើម្បីយកលេខ [ស្លាកលេខឡាន] របស់គាត់ ប៉ុន្តែគាត់បានឈប់នៅភ្លើងស្តុប។
ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគាត់ធ្វើបែបនេះដាក់ខ្ញុំ ដូច្នេះខ្ញុំក៏គោះបង្អួច ហើយសួរ ពេលនោះគាត់បានបិទមុខគាត់ ហើយថែមទាំងរុញខ្ញុំចេញ។ ទីបំផុតទើបខ្ញុំដឹងថា ម្នាក់នោះជា Idol ។ គាត់ជា idol ដ៏ល្បីមួយរូប ខ្ញុំគិតថាខ្ញុំនឹងត្រូវកប់រឿងនេះចោល គឺពេលដែលឈ្មោះរបស់គាត់ ត្រូវបានធ្លាយចេញពីមាត់របស់ខ្ញុំ។»
ដោយសារពន្លឺចាំងផង ហើយបង្អួចដែលមានពណ៌ស្រអាប់ទៀត វាជាការពិបាកសម្រាប់អ្នកមើលក្នុងការកំណត់អត្តសញ្ញាណបុរសម្នាក់នោះណាស់។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន ស្រាប់តែចោទទៅ Chanyeol ដោយផ្អែកលើរថយន្ត និងរូបរាងដៃ។
ពាក្យចោទប្រកាន់តៗគ្នា ក៏បានទៅដល់ត្រចៀកផលិតកម្ម SM ដូចនេះមិនចាំយូរឡើយក្រុមហ៊ុននេះក៏បានធ្វើសេចក្តីថ្លែងការណ៍ទៅឱ្យបណ្ដាញផ្សព្វផ្សាយព័ត៌មាន News1 ដោយបានការពារ Chanyeol និងបញ្ជាក់ថាគាត់មិនមែនជាពិរុទ្ធជនក្នុងរឿងនេះទេ។
«អ្នកដែលនៅក្នុងវីដេអូនេះមិនមែន Chanyeol ទេ។ យានជំនិះដែលលើកឡើង គឺខុសពីយានជំនិះផ្ទាល់ខ្លួនរបស់ Chanyeol ។ យើងនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងខ្លាំងប្រឆាំងនឹងចេតនាផ្សាយ នាំឲ្យមានការរីករាលដាលនៃព័ត៌មានមិនពិតនេះ»៕