• 2022-04-28 03:43:06
  • ចម្រៀង

ថាច់ សាថេន បានជួប លីវ ជីលី លែបខាយសុទ្ធតែពាក្យ “សំខាន់បងស្រឡាញ់អូន”

  • 2022-04-28 03:43:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងមានដើមកំណើតនៅកម្ពុជាក្រោម ថាច់ សាថេន បានជួបដៃគូសម្ដែងស្រី លីវ ជីលី ញឹកញាប់ក្នុងរយៈពេលចុងក្រោយនេះ ពោលគឺបានជួបគ្នាក្នុងបទ “កម្លោះកង់បី” “ប្រស្នា២ខ” និងបទ “សំខាន់បងស្រឡាញ់អូន” ដែលត្រៀមចេញនៅរសៀលនេះ។

ប៉ុន្មានថ្ងៃនេះ សាថេន តែងតែពោលពាក្យ “សំខាន់បងស្រឡាញ់អូន” ទៅកាន់ លីវ ជីលី ទាំងផ្ទាល់ និងតាមបណ្ដាញសង្គម រហូតធ្វើឲ្យអ្នកគាំទ្រខ្លះ យល់ច្រឡំថាអ្នកទាំងពីអាចមានទំនាក់ទំនងពិសេសក្រៅឆាកជាមួយគ្នា។ ប៉ុន្ដែលោកបានបញ្ជាក់តាមរយៈSabay ថា ចំពោះទំនាក់ទំនងរបស់លោក ជាមួយអតីតMiss Grand Cambodia 2022 គឺកញ្ញា លីវ ជីលី គឺស្រឡាញ់រាប់អានគ្នា ជាលក្ខណៈបងប្អូន ដោយហេតុថាជាអ្នករស់នៅកម្ពុជាក្រោមដូចគ្នា។

ចំពោះសារដែលលោកបង្ហោះនានា ដោយមានភ្ជាបពាក្យថា"សំខាន់បងស្រឡាញ់អូន" នោះ គឺគ្រាន់តែសំដៅដល់ចំណងជើងបទចម្រៀងរ៉េបរបស់លោកត្រូវចេញនៅរសៀលនេះ ហើយមានរូបលោក និងជីលី ជាតួសម្ដែងរួមគ្នា។ លោកជឿថា MV នេះ នឹងទទួលបានការគាំទ្រច្រើន ព្រោះវាមានលក្ខណៈពិសេសជាងMV ដែលលោកធ្លាប់ចេញមុនៗ។

មុនចេញMV “សំខាន់បងស្រឡាញ់អូន" ជាផ្លូវការនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នេះ លោកបានបញ្ចេញTeaser ជាច្រើនដង ហើយក៏បានបញ្ចេញរូបថតក្រៅឆាករបស់លោក ជាមួយកញ្ញា លីវ ជីលី ជាច្រើនសន្លឹកផងដែរ ដើម្បីទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន។

តោះ...មុនទស្សនាMV ផ្លូវការ សូមទស្សនាTeaser នេះសិន៖

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម