
- ច័ន្ទ, 9 ឧសភា 2022 06:25
- ព័ត៌មាន
ឡេង ណាវ៉ាត្រា ក្រាបសំពះដល់បាតជើងឪពុក ហើយថ្ងូររកម្ដាយ
- ច័ន្ទ, 9 ឧសភា 2022 06:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡេង ណាវ៉ាត្រា ក្រាបសំពះដល់បាតជើងឪពុក ហើយថ្ងូររកម្ដាយ
ចន្លោះមិនឃើញ
ថៅកែផលិតកម្ម Galaxy អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឲ្យអ្នកគាំទ្រ ជាពិសេសមិត្ដភក្ដិស្លុងចិត្ដអាណិតលោកបន្ទាប់ពីឃើញលោកក្រាបសំពះដល់បាតជើងឪពុក ហើយថ្នូរនឹកម្ដាយដែលបានស្លាប់ទៅជាច្រើនឆ្នាំំមកហើយនោះ។ ក្នុងឱកាស ទិវាអ្នកម្ដាយម្សិលមិញ គេឃើញអ្នកឧកញ៉ាសម្ដែងការដឹងគុណចំពោះឪពុកជំនួសអ្នកម្ដាយ។
តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ា ឲ្យដឹងថា ថ្ងៃទិវាអ្នកម្ដាយ បែរជាលោកស្រក់ទឹកភ្នែកទៅវិញ ដោយលោកពោលថា៖ “ខ្ញុំគ្មានម្ដាយទេមានតែលោកពុកប៉ុណ្ណោះ នឹកអ្នកម៉ែណាស់ មានតែប្រឹងមើលថែលោកពុក”។
ក្រោយពីបញ្ចេញរូបថត និងសារដ៏ចាក់ដោតនេះ មានអ្នកគាំទ្រច្រើនបានបង្ហាញអារម្មណ៍អាណិតលោក ហើយអ្នកខ្លះក៏ឆ្លៀតប្រៀបធៀបស្ថានភាពគ្រួសាររបស់លោកទៅនឹងខ្លួនឯងទៀតផង។ ពួកគេថា គ្រប់គ្នាសុទ្ធតែយល់ពីអារម្មណ៍ឈឺចាប់របស់អ្នកឧកញ៉ា ប៉ុន្ដែអ្នកឧកញ៉ានៅមានឪពុកសម្រាប់សងគុណ ឬផ្ដល់ក្ដីសុខជូនអ្នកមានគុណវិញចាត់ទុកថាសំណាងជាងគ្រួសារមួយចំនួនទៅទៀត៕