• 2022-06-03 06:59:00
  • ស្ទីលតារា

ឈុត Kong Label ច្នៃដោយកូនខ្មែរ បង្ហាញដោយ​ Influencer ខែ្មរម្នាក់នៅកម្មវីធី Sydney Fashion Week

  • 2022-06-03 06:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីមានការធូរស្បើយនៃជំងឺកូវីដ១៩ ហើយ​ស្រប​ពេល​ប្រទេសជាច្រើន ក៏កំពុងតែវិលទៅរកសភាពធម្មតាវិញ កម្មវីធីដ៏ធំមួយក្នុងប្រទេសអូស្រ្តាលីដែលមានឈ្មោះថា SYDNEY FASHION WEEK បានត្រឡប់មកវិញ បន្ទាប់ពីផ្អាករយៈពេល២ឆ្នាំ។ ក្នុងកម្មវីធីនេះ គឺតែងតែមាននូវវត្តមាននៃតារាថ្មីៗ និងអ្នកឆ្នៃម៉ូដសម្លៀកបំពាក់ល្បីចូលរួមជាភ្ញៀវកត្តិយស។

អ្នកនាង Piyane Ung

ប៉ុន្តែអ្វីដែលប្លែកគួរឲ្យកត់សម្គាល់ និងចាប់អារម្មណ៌ក្នុងឆ្នាំនេះ គឺមាននូវការបង្ហាញឈុតសម្លៀកបំពាក់ម៉ាក KONG LABEL លើកម្មវិធីខ្នាតអន្តរជាតិនេះដែរ។ ម៉ាក KONG LABEL ត្រូវបានបង្កើតឡើងដោយអ្នកច្នៃម៉ូដ គង់ សុធា ដែលជាយុវជនខ្មែរ វ័យ ២៦ឆ្នាំ និងមាន​ទីកំណើតនៅខេត្ត កណ្ដាល។ ជាការពិតណាស់ សម្លៀកបំពាក់ដ៏ឆើតឆាយប្រកបដោយភាពស៊ីវិល័យនេះ បានទទួលនូវការចាប់អារម្មណ៌ពីភ្ញៀវអន្តរជាតិដែលបានចូលរួមក្នុងកម្មវិធីដ៏វិសេសវិសាលមួយនេះ។

គង់ សុធា (Damo)

យោងតាមសម្ដីអ្នកនាង PIYANE UNG ដែលជា INFLUENCER ខ្មែរ ហើយមានឈ្មោះល្បីល្បាញក្នុង​ប្រទេសអូស្រ្តាលី និងប្រទេសកម្ពុជា ជាពិសេសលើបណ្តាញសង្គម Instagram បានបង្ហើបថា ខ្លួនត្រូវបានអញ្ចើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី SYDNEY FASHION WEEK

អ្វីដែលកាន់តែពិសេស អ្នកនាង បានជ្រើសស្លៀក ឈុតសម្លៀកបំពាក់ម៉ាក KONG LABEL បង្ហាញ​ និងបង្អួតភ្នែកបរទេស ដោយចង់បញ្ជាក់ថានេះ គឺជាស្នាដៃច្នៃម៉ូដពិតៗរបស់កូនខ្មែរ ហើយតាមការបង្ហាញនេះ ក៏មានន័យថាសង្គម FASHION ក្នុងប្រទេសកម្ពុជា ពិតជាកំពុងតែរីកចម្រើនគួរកត់សម្គាល់ដែរ។

អ្នកនាង PIYANE UNG បានលើកឡើងថា៖ «នាងខ្ញុំពិតជាមានមោទកភាពយ៉ាងខ្លាំងដែលបានស្លៀកសម្លៀកបំពាក់ KONG LABEL ដែលច្នៃឡើងដោយដៃកូនខ្មែរយើងផ្ទាល់ រាល់ថ្នេរ រាល់សរសៃអំបោះ សុទ្ធសឹងជាញើសឈាម និងគំនិតច្នៃប្រឌិតពិតៗរបស់លោក គង់ សុធា (Damo) ជាអ្នកច្នៃម៉ូតខ្មែរយើងនៅលើឆាកអន្តរជាតិមួយនេះ ស្ថិតនៅប្រទេសអូស្រ្តាលី ដែលពីមុនៗ គឺបានត្រឹមតែស្លៀកពាក់ខោអាវច្នៃម៉ូដរបស់ម៉ាកប្រទេសគេ ហើយជួយផ្សព្វផ្សាយឲ្យម៉ាករបស់គេ តែលើកនេះ គឺខុសប្លែកពីរាល់ដង។ ជាក់ស្តែង គឺបង្ហាញនូវម៉ូតនៃ DESINGER ប្រទេសខ្មែរយើង ហើយទទួលបាននូវការចាប់អារម្មណ៌ពីអ្នកដែលចូលរួមទៀតផងដោយមាននូវការសុំថតរូបជាច្រើន ដែលធ្វើឲ្យនាងខ្ញុំពិតជារំភើបសប្បាយចិត្តជាក្រៃលែង»។

ជាកស្ដែង ឈុតដែលអ្នកនាង ជ្រើសមកគ្រងនោះ គឺច្នៃពីសាច់ក្រណាត់ ដែលមានម៉ូដឆើតឆាយទាន់សម័យប្លែកគួរឲ្យចាប់អារម្មណ៌ ហើយមានពណ៌ស្រស់ស្រាយដែលស័ក្តិសមនឹង SPRING-SUMMER និង Trend នៃឆ្នាំនេះ។ ជាពិសេសទៀត គឺបង្កប់អត្ថន័យភាពក្លាហាន យុវវ័យ ទំនុកចិត្តរបស់នារីនៅក្នុងឈុតសម្លៀកបំពាក់នីមួយៗ ទើបរាល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនក្នុងនោះរួមមាន ទស្សនាវដ្តី VOGUE SINGAPORE និង GETTY IMAGE ជាដើម បានធ្វើបទសម្ភាសទាក់ទង ដោយចង់ដឹងថាម៉ាក KONG LABEL ជាម៉ាកមកពីប្រទេសណា។ ជាម្លើយតប INFLUENCER ខ្មែរ រស់នៅអូស្ត្រាលីរូបនេះ​ និយាយដោយបង្ហាញស្នាមញញឹម និងទំនុកចិត្តថា នេះជា Brand របស់ប្រទេសកម្ពុជា ច្នៃឡើងដោយអ្នកច្នៃម៉ូដ ដែលជាកូនខ្មែរ៕

អត្ថបទ៖ ធារី

មតិយោបល់