• 2022-06-15 01:45:00
  • ព័ត៌មាន

តារាកូរ៉េ ៥រូប ធ្លាប់ត្រូវអ្នកគាំទ្រស្នើរឲ្យដកចេញពីក្រុម ដោយសាររឿងអាស្រូវរៀងខ្លួន

  • 2022-06-15 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រាំក្លាយជាតារាចម្រៀង ឬ តារា K-pop មិនមែនជារឿងងាយស្រួលនោះ ពោលគឺសុទ្ធតែឆ្លងកាត់ការហ្វឹកហាត់ លុតដំជាច្រើនដំណាក់ រហូតអាចបង្ហាញខ្លួនជាផ្លូវការ ប៉ុន្តែបេលបានចេញមុខ និងឈរលើវិធីនេះបាន ពុំមែនជារឿងងាយស្រួលទេ បើហានប្រហែស នោះពួកគេក៏នឹង​ត្រូវរងព្យុះភ្លៀងការវាយប្រហារពីអ្នកគាំទ្រដូចគ្នា។ ដូចតារា K-pop ៥ដួងនេះ ធ្លាប់ត្រូវបាន អ្នកគាំទ្រប្រើឥទ្ធិពល ដោយស្នើរឱ្យដកចេញពីក្រុម ក្រោមហេតុផលផ្សេងៗគ្នា។

១. GaRam សមាជិក Le Sserafim

តារាចម្រៀងវ័យ ១៧ ឆ្នាំរូបនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលពេលនាងត្រូវបានគេចោទប្រកាន់ថាជាអ្នកបៀតបៀនមិត្តភក្ដិនៅសាលា។ ទោះបីជាក្រុមហ៊ុនដែលគ្រប់គ្រងក្រុម ​LE SSERAFIM បានចេញសេចក្តីថ្លែងការណ៍ការពារនាងក៏ដោយ ក៏នៅតែមានអ្នករិះគន់ច្រើនដដែល។ ជាមួយគ្នានោះថ្មីៗនេះ វីដេអូរបស់ក្រុម Le Sserafim សម្តែង បានរីករាលដាល ធ្វើឱ្យអ្នកគាំទ្រឈប់អបអរសាទរ ខណៈដែល Ga Ram ឈរនៅកណ្តាល។

ក្រៅពីនេះ hashtags ស្នើរឱ្យនាងចាកចេញពីក្រុមក៏កំពុងពេញនិយមលើបណ្ដាញសង្គមកូរ៉េដែរ។ ទីបំផុត ដោយសារប្រតិកម្មខ្លាំងៗរបស់អ្នកគាំទ្រ Ga Ram បានផ្អាកសកម្មភាពក្រុមជាបណ្តោះអាសន្ន។

២.Chen សមាជិក EXO

តារាចម្រៀងសំខាន់របស់ Chen (EXO) បានរៀបការជាមួយមិត្តស្រីរបស់លោក ក្រោយមកនៅឆ្នាំ ២០២០ Chen បានប្រកាសថាមិត្តស្រីរបស់លោកមានផ្ទៃពោះ។

ពេលនោះប្រតិកម្មរបស់អ្នកគាំទ្រ បញ្ចេញសំឡេងគាំទ្រ អបអរសាទរគាត់ ខណៈអ្នកខ្លះទៀតសម្ដែងការខឹងសម្បារ និងខកចិត្ត។ ពួកគេមិនត្រឹមតែចេញសេចក្តីថ្លែងការណ៍សុំឱ្យ Chen សុំទោសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានតវ៉ាឱ្យ SM ដក Chen ចេញពីក្រុម។

៣. Chanyeol សមាជិកក្រុម EXO

ឆ្នាំ២០២០ មានភាពច្របូកច្របល់សម្រាប់សមាជិកក្រុម EXO ហើយនៅខែតុលាឆ្នាំដដែលបានរកឃើញសមាជិកម្នាក់ទៀតក្លាយជាគោលដៅសម្រាប់កំហឹងរបស់អ្នកគាំទ្រ។

នៅលើបណ្តាញអ៊ីនធឺណែត នារីម្នាក់ដែលអះអាងថាជាអតីតមិត្តស្រី Chanyeol បានចោទប្រកាន់លោក ថាបានបោកប្រាស់ជាច្រើនដង អំឡុងពេលពួកគេទាក់ទងគ្នារយៈពេល ៣ ឆ្នាំ។ ទាំង Chanyeol និងក្រុមហ៊ុន SM មិនបានធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ។ អ្នកគាំទ្រកូរ៉េបានស្នើរសុំឱ្យ Chanyeol ចាកចេញពីក្រុមយ៉ាងឆាប់រហ័សទៀតផងកាលនោះ។

Chanyeol បានរក្សាភាពស្ងៀមស្ងាត់អស់រយៈពេលជាយូរ ហើយទីបំផុតបានត្រលប់មកប្រព័ន្ធផ្សព្វផ្សាយសង្គមវិញនៅដើមឆ្នាំ ២០២១ ដោយបង្ហោះសំបុត្រមួយ ទៅកាន់អ្នកគាំទ្រ។

បន្ទាប់មក ផលិតកម្ម SM Entertainment បានប្តឹងអ្នកចោទប្រកាន់របស់តារារ៉េបប្រុសរូបនេះ ក្នុងខែមីនា ឆ្នាំ ២០២១ពីបទផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត។ នៅខែមិថុនាឆ្នាំ ២០២១ Chanyeol បានត្រឡប់មកសកម្មភាពជាមួយ EXO វិញ វាហាក់ដូចជារឿងអាស្រូវបានបញ្ចប់ដោយការព្រមព្រៀងរបស់ភាគីទាំងពីរ។

៤. Lucas សមាជិក្រុម

ក្នុងខែសីហា ឆ្នាំ ២០២១ Lucas ត្រូវបានអតីតមិត្តស្រី ចោទប្រកាន់ថាបានបោកប្រាស់ ថែមទាំងលួចលុយរបស់ពួកគេទៀតផង។ មិនយូរប៉ុន្មាន Lucas បានបង្ហោះសារសុំទោសដែលសរសេរដោយដៃ បានទទួលស្គាល់សកម្មភាពរបស់លោកពិតប្រាកដមែន អ្នកគាំទ្រខឹងសម្បារ ស្រែកសុំឲ្យគាត់ចាកចេញពីក្រុម។

ភ្លើងត្រូវបានឆាបឆេះនៅពេលដែលភស្តុតាងបន្ថែមទៀតប្រឆាំងនឹង Lucas បានកើតឡើង។ រឿងអាស្រូវបានកើតឡើងមិនយូរប៉ុន្មានមុនពេល បទចម្រៀង Jalapeño របស់លោក Hendery និងមិត្តរួមក្រុមរបស់ លោកត្រូវបានចេញផ្សាយ។ ដោយសារតែកំហុសរបស់ Lucas បទចម្រៀងនេះត្រូវបានពន្យារពេលដោយគ្មានកំណត់ ហើយអាជីពរបស់គាត់ក៏បានផ្អាកតាំងពីពេលនោះមក។

៥. Irene សមាជិក Red Velvet

អ្នកច្នៃម៉ូដម្នាក់ បានចោទមេក្រុម Red Velvet គឺ Irene ពីបទធ្វើបាប និងបំពានអំណាចក្នុងកន្លែងធ្វើការ។ Irene បានសារភាពកំហុសរបស់នាង និងបានចេញពាក្យសុំទោស ប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ និងសាធារណជនកូរ៉េ ដែលបានទាមទារឱ្យនាងចាកចេញពីក្រុមភ្លាមៗ ដើម្បីសង្គ្រោះជីវិតរបស់នាង តាមរយៈរូបភាពរបស់ Red Velvet។

ផលិតកម្ម SM Entertainment បានប្រកាសថា Irene ផ្ទាល់បានសុំទោសចំពោះអ្នករចនាម៉ូតម្នាក់នេះបន្ទាប់ពីនោះ។ អាជីពរបស់ Irene បានផ្អាកជិតមួយឆ្នាំមុននឹងបង្ហាញខ្លួនជាថ្មីជាមួយក្រុមក្នុងខែសីហា ឆ្នាំ ២០២១៕

ប្រភព៖ news.zing.vn

មតិយោបល់