• 2022-09-01 03:27:11
  • ព័ត៌មាន

ការពិត ៦ យ៉ាងដែលកម្របានដឹងពី Jungkook កាលនៅជាកុមារា

  • 2022-09-01 03:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី ១០ឆ្នាំមុន Jungkook (BTS) ទើបនៅជាយុវជនជំទង់ស្ទើរ ដែល​មាន​មហិច្ឆតាខ្ពស់។ ប៉ុន្តែពេលនេះ​ លោកមាន​វ័យ ២៦ឆ្នាំហើយ (គិតត្រឹមឆ្នាំ ២០២៣) និងក៏ជា​កំពូល Superstar ដែល​នាំ​ក្ដីសង្ឃឹម​ និងក្ដីសុខដល់អ្នកគាំទ្រ​ជា​ច្រើនរាប់លាននាក់នៅជុំវិញពិភពលោក។

ពីយុវជន​មកជាបុរសវ័យ​កណ្ដាល ៥០ឆ្នាំ Golden Maknae រូបនេះ​បាន​ធំលូតលាស់នៅនឹងភ្នែក​របស់ ARMY។ ដូច្នេះ​ដើម្បីសាទរខែពិសេស សូមបង្ហាញ​ជូននូវ រឿង ៦យ៉ាង ពីកុមារភាពរបស់ Jeon Jungkook

១. លោកចង់ក្លាយជា Haku ពីក្នុងរឿង «Spirited Away»

ពេល​ទើប​រៀនថ្នាក់ទី១ លោកមានក្ដីសុបិន ចង់ក្លាយជា Haku (តួនាគពីខ្សែភាពយន្តឆ្នាំ ២០០១ មានចំណងជើងថា "Spirited Away)។ ពេល​រឿងនេះ​ចេញផ្សាយ Jungkook ទើបមានអាយុ ៤ឆ្នាំប៉ុណ្ណោះ។

២. ម្ដាយរបស់ Jungkook បាន​បង្រៀនកូននូវមេរៀនជីវិតដែលមិនអាចកាត់ថ្លៃបាន

កាល​ពីតូច លោកបានលួចបន្លំពេលធ្វើតេស្តអក្ខរាវិរុទ្ធ ហើយជួបបញ្ហាច្រើនណាស់។ ពេលម្ដាយដែល​បាន​ដឹងរឿងនេះ​ហើយ អ្នកស្រីក៏បាន​បង្រៀនកូនឲ្យមានភាពស្មោះត្រង់ ទើបធ្វើឲ្យការសិក្សាទទួល​បាន​ជោគជ័យ។ គ្មានសមិទ្ធិផលណា ពិសេសជាង អត្តចរិតល្អទេ។

៣. មិនជឿថាមាន Santa ពិតទេ

Jungkook ធ្លាប់បាននិយាយពីរឿងរ៉ាវកាល​ពីកុមារភាព ទាក់ទងនឹង​រឿងបុណ្យ Christmas។ ដើម្បីឲ្យកូនជឿថា មាន Santa ពិតមែន ប៉ារបស់លោកបាន​ស្លៀកពាក់ឲ្យដូច Santa ប៉ុន្តែពេល​ Jungkook បើកភ្នែកពីគេង លោកដឹងស្រាប់ទៅហើយថា នេះជាឪពុកលោក ពុំមែនជា Santa ទេ។ តាំងពីពេលនោះមក Jungkook ដឹងខ្លួនឯងថា គ្មាន Santa នោះទេ។

៤. ធ្លាប់ហាត់ប្រាណជាមួយម្ដាយ

ការចងចាំមិនអាចបំភ្លេចបានដែលស្ថិតក្នុងខួរក្បាលរបស់ Jungkook គឺ កាលពីក្មេង ម៉ាក់របស់លោក និងលោក ធ្លាប់ទៅសាលា ដើម្បីហាត់ប្រាណនៅពេល​យប់។

៥. មិនដែល​ចោលទម្លាប់ចាស់ពេល​ញ៉ាំអ្វីមួយ

ស្ថិតក្នុង Vlog ពេល​បោះតង់លម្ហែអារម្មណ៍ Jungkook បង្ហើប​រឿង​មួយ ថា​លោកមានទម្លាប់ លាន់មាត់ និយាយថា​ម្ហូបឆ្ងាញ់ជានិច្ច។ Jungkook ថា៖ «នៅពេល​ដែលខ្ញុំញ៉ាំម្ហូបអ្វី​ក៏ដោយ ខ្ញុំ​តែងនិយាយថា វា​ឆ្ងាញ់ណាស់។ ប៉ាខ្ញុំក៏​បាន​និយាយដែរថា ឲ្យតែញ៉ាំ ខ្ញុំដឹងតែនិយាយថា “ឆ្ងាញ់ណាស់! ឆ្ងាញ់ណាស់» រហូត។

៦. ពេល​រៀនថ្នាក់ទី ៧ លោកចង់ក្លាយជា BIGBANG

Jungkook និយាយថា៖ «នៅកម្មវិធីមួយ ខ្ញុំ​បាន​ឃើញក្រុម B-boy ហើយស្រាប់តែចាប់អារម្មណ៍លើការរាំ ហើយចាប់ចិត្តខ្លាំងឡើងៗ ដូច្នេះ ខ្ញុំក៏រកមើលវីដេអូឃ្លីបផ្សេងៗទៀត។ នោះហើយជា​ពេល​ដែល​ខ្ញុំ ប្រទះឃើញ BIGBANG លើវីដេអូ។ ពួកគេគឺជា​មនុស្សអស្ចារ្យ។ នេះគឺជាអ្វីដែល ខ្ញុំគិត ហើយខ្ញុំ​តែង​កើតជាចម្ងល់ជានិច្ចថា តើខ្ញុំអាចធ្វើរឿងអស្ចារ្យដូចពួកគេបែបណា?»៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម