• 2022-09-08 04:39:26
  • ចម្រៀង

ទើបច្រៀង លែបខាយ ខេម ថ្ងៃនេះចេញមួយបទទៀត តន់ ចន្ទសីម៉ា ច្រៀងឌឺដងឲ្យ ព្រាប សុវត្ថិ វិញម្ដង

  • 2022-09-08 04:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Galaxy ទើបចេញMV បទ “ក្រមុំGrade A” ដែលជាការបកស្រាយដោយកំពូលតារាចម្រៀងស្រី តន់ ចន្ទសីម៉ា ជាមួយលោកខេម កាលពីថ្ងៃម្សិលមិញ ស្រាប់តែនៅថ្ងៃទី៩ ខែកញ្ញា នេះ គេឃើញMV ថ្មីមួយបទទៀតបានចេញជាផ្លូវការមិនគួរឲ្យជឿ។ សម្រាប់បទ “ខ្លាចខ្មោច"នេះ គឺជាការបកស្រាយដោយកញ្ញា តន់ ចន្ទសីម៉ា ជាមួយលោក ព្រាប សុវត្ថិ វិញម្ដង។

ក្នុងទម្រង់សម្ដែងស្រដៀងគ្នា នឹងបទ “ក្រមុំGrade A”ដែរ ប៉ុន្ដែបើនិយាយពីខ្លឹមសារ និងការសម្ដែងរបស់តារាចម្រៀងប្រុស និងស្រីវិញ គឺកាន់តែមានភាពរស់រវើក និងក្រម៉ិចក្រមើមដាក់គ្នា។ ដើម្បីកុំខាតពេលយូរ សូមប្រិយមិត្ដទស្សនា និងស្ដាប់ចម្រៀង MV នេះទាំងអស់គ្នា៖

សូមរំលឹកថា ផលិតកម្ម Galaxy បានកេណ្ឌអ្នករាំ និងតារាស្អាតជាច្រើនដួង ដើម្បីចូលរួមសម្ដែងក្នុងបទថ្មីៗរបស់ខ្លួនក្នុងឱកាសកាន់បិណ្ឌឆ្នាំនេះ។ បើតាមប្រភពមួយពីផលិតកម្មយក្សនេះ ក្រុមហ៊ុនបានចំណាយទុនជាច្រើនក្នុងការទិញឧបករណ៍បច្ចេកទេសកាន់តែទំនើបៗ មកប្រើប្រាស់ ព្រមទាំងបានអញ្ជើញតួសម្ដែងក្នុងបទចម្រៀងនេះ រហូតជិតដល់ ១០០០នាក់ ដើម្បីឲ្យបទចម្រៀងកាន់តែមានគុណភាព និងគួរជាទីទាក់ទាញ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម