• 2022-09-21 02:47:50
  • ភាពយន្ត

ទីបំផុត រឿង“លោកប្ដី”វគ្គ២ របស់នាយពាក់មី បានសម្ពោធដាក់បញ្ចាំងហើយ

  • 2022-09-21 02:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដបែបកំប្លែង រឿង“លោកប្ដី”វគ្គ២ ចាប់ផ្ដើមចាក់បញ្ចាំងតាមរោងភាពយន្ដពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ តទៅហើយ បន្ទាប់ពីសម្ពោធដាក់ឲ្យបញ្ចាំងជាផ្លូវការកាលពីយប់មិញ ក្រោមការចូលរួមពីផលិតករ និងតារាភាពយន្ដល្បីៗ។

លោក ចែម ចាន់រ៉ា ហៅនាយពាក់មី ដែលជាផលិតករ និងជាតួឯកប្រុសក្នុងរឿងនេះ ថ្លែងថា តាមពិតទៅរឿងនេះបានថតតាំងពីឆ្នាំ២០១៩ កាលពីតួនៅពេញស្អាតៗ ប៉ុន្ដែពុំទាន់មានឱកាសចាក់បញ្ចាំងដោយសារបញ្ហាឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ទើបពន្យារពេលរហូតមកដល់ពេលនេះ។

ខ្សែភាពយន្ដ រឿង“លោកប្ដី” ដែលបង្ហាញពីស្វាមីខូចខិល ល្បិចច្រើន មានស្រីក្រៅ ហើយព្យាយាមលាក់តែលាក់មិនជិតនេះ ត្រូវបាននាយពាក់មី បញ្ជាក់ថា វាជារឿងប្រឌិត ហើយមានឈុតខ្លះក៏បង្ហាញពីសង្គមរស់នៅជាក់ស្ដែងដែរ ដោយជ្រុងខ្លះលោកបានច្បិចយកពីខាងផលិតកម្មLD ផលិតករផ្សេងខ្លះ ដើម្បីបញ្ចូលក្នុងការនិពន្ធរបស់លោក ទើបចេញជារឿងបង្កប់ដោយសំណើចតាំងពីដើមរហូតដល់ចប់មួយនេះ។

ក្នុងពិធីសម្ពោធដាក់បញ្ចាំខ្សែភាពយន្ដ រឿង “លោកប្ដី”វគ្គ២ នៅផ្សារទំនើប អ៊ីឌិនហ្គាឌិន បឹងកក់ កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ គេសង្កេតឃើញវត្ដមានសិល្បករ-សិល្បការិនីល្បីៗដូចជា៖ នាយពាក់មី លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ កញ្ញា ហេង ចន្ថា និងកញ្ញា សីសីជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់