• 2022-10-05 02:11:06
  • ព័ត៌មាន

ដល់ពេលសរុបលទ្ធផលខែ កញ្ញា ថា MV របស់ K-Pop ណាខ្លះមានអ្នកចូលមើលច្រើន​កប់ៗ?

  • 2022-10-05 02:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែកញ្ញា គឺជាខែដែលប្រជុំទៅដោយការ​ Comeback ធំៗរបស់តារា K-Pop ជាមួយនឹង​វីដេអូបទចម្រៀង​ថ្មីៗ ដែល​ត្រៀមយ៉ាងសម្រិតសម្រាំង​សម្រាប់អ្នកគាំទ្រជាច្រើនលាននាក់។

ពិតណាស់ ខែតុលា ចូលមកដល់ ប៉ុន្តែដើម្បី សរុបត្រួសៗ និងងាកទៅខែ កញ្ញា តើវីដេអូបទចម្រៀងណាខ្លះដែល​មានអ្នកចូលមើលច្រើនជាងគេ ផ្អែកលើចំនួនទស្សនាលើ YouTube? (ដោយចំនួន View គិតត្រឹមថ្ងៃអត្ថបទចេញផ្សាយ)

១៥. បទ “Veil” របស់ Lay

ចេញថ្ងៃទី ២១ មានអ្នកចូលមើល ៣,៧លានដង និងអ្នកចុច Like ២៩០ពាន់នាក់

១៤. បទ “Sunflower (P.E.L)” របស់ Yoojung

ចេញថ្ងៃទី ១៤ មានអ្នកចូលមើល ៤,០លានដង និងអ្នកចុច Like ៣៧ពាន់នាក់

១៣. បទ “GRATATA” របស់ Lapillus

ចេញថ្ងៃទី ២២ មានអ្នកចូលមើល ៤,៣លានដង និងអ្នកចុច Like ២១៨ពាន់នាក់

១២. បទ “Childhood” របស់ The Rose

ចេញថ្ងៃទី ១៦ មានអ្នកចូលមើល ៤,៦លានដង និងអ្នកចុច Like ១៥៣ពាន់នាក់

១១. បទ “Blah Blah Blah” របស់ ITZY

ចេញថ្ងៃទី ២០ មានអ្នកចូលមើល ៦,០លានដង និងអ្នកចុច Like ៤៧២ពាន់នាក់

១០. បទ “Brand New” របស់ Xiumin

ចេញថ្ងៃទី ២៦ មានអ្នកចូលមើល ៦,៩លានដង និងអ្នកចុច Like ៣៨៩ពាន់នាក់

៩. បទ “Sexy Nukim” របស់ Balming Tiger (ft. RM)

ចេញថ្ងៃទី ០១ មានអ្នកចូលមើល ៩,១លានដង និងអ្នកចុច Like ១,២លាននាក់

៨. បទ “Survive” របស់ Rocking Doll

ចេញថ្ងៃទី ០៩ មានអ្នកចូលមើល ១០,២លានដង និងអ្នកចុច Like ៤៣ពាន់នាក់

៧. បទ “Party Rock” របស់ CRAVITY

ចេញថ្ងៃទី ២៧ មានអ្នកចូលមើល ១០,៤លានដង និងអ្នកចុច Like ៥៧ពាន់នាក់

៦. បទ “Rush Hour” របស់ Crush (ft. J-Hope)

ចេញថ្ងៃទី ២២មានអ្នកចូលមើល ២១,៧លានដង និងអ្នកចុច Like ២,១លាននាក់

៥. បទ “Blue” របស់ Jackson Wang

ចេញថ្ងៃទី ០៩ មានអ្នកចូលមើល ២២,៦លានដង និងអ្នកចុច Like ២៤៤ពាន់នាក់

៤. បទ “Same Scent” របស់ ONEUS

ចេញថ្ងៃទី ០៥ ​មានអ្នកចូលមើល ២៥,៦លានដង និងអ្នកចុច Like ១៩២ពាន់នាក់

៣. បទ “DICE” របស់ NMIXX

ចេញថ្ងៃទី ១៩ មានអ្នកចូលមើល ៤៧,៨លានដង និងអ្នកចុច Like ៩៥០ពាន់នាក់

២. បទ “2 Baddies” របស់ NCT 127

ចេញថ្ងៃទី ១៤ មានអ្នកចូលមើល ៧៨,២លានដង និងអ្នកចុច Like ១លាននាក់

១. បទ “Shut Down” របស់ BLACKPINK

ចេញថ្ងៃទី ១៦ មានអ្នកចូលមើល ១៥៦,៦លានដង និងអ្នកចុច Like ៨,១លាននាក់

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់