• 2022-10-16 01:30:42
  • ភាពយន្ត

គ្រាន់តែTrailer រឿង“ជួបស៊យ៣” ចេញភ្លាម លៀក លីដា បង្ហាញក្ដីសង្ឃឹមថ្មីឈានទៅថតរឿងប្រវត្ដិសាស្ដ្រខ្មែរដ៏អស្ចារ្យ

  • 2022-10-16 01:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម LD បានបញ្ចេញTrailer ខ្សែភាពយន្ដរឿង "ជួបស៊យ៣" ដោយគ្រោងចាក់បញ្ចាំងជាផ្លូវការនៅតាមរោងកុននាដើមខែក្រោយ ប៉ុន្ដែTrailer ចេញបានតែ ៧ម៉ោង ទទួលបានអ្នកគាំទ្ររហូតដល់១លាននាក់ ធ្វើឲ្យលោក លៀក លីដា ដែលជាម្ចាស់ផលិតកម្ម មានក្ដីសង្ឃឹមលើជំហ៊ានបន្ទាប់ក្នុងការផលិតរឿងប្រវត្ដិខ្មែរដ៏អស្ចារ្យមួយ។

លោក លៀក លីដា មានប្រសាសន៍ថា បើរឿងនេះមានអ្នកចូលរួមទស្សនាក្នុងរោងកុនលើលពី ១លាននាក់ដូចទស្សនា clip trailer លោកនឹងយកលុយទាំងអស់នេះទៅផលិតរឿងប្រវត្ដិសាស្ដ្រខ្មែរមួយដែលជារឿងលោកតែងតែសុបិនចង់ផលិត នោះគឺរឿង "Khmer empire)។

បន្ទាប់ពីជោគជ័យលើខ្សែភាពយន្ដរឿង “ជួបស៊យ”ចំនួនពីរវគ្គកន្លងទៅ ផលិតកម្ម LD គ្រោងនឹងបញ្ចេញខ្សែភាពយន្ដបែបកំប្លែងនេះទៅកាន់រោងកុននៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះបន្ដទៀត។ ប៉ុន្ដែសម្រាប់រឿង “ជួបស៊យ៣” នេះ គេឃើញលោក លៀក លីដា ដែលជាម្ចាស់ផលិតកម្ម បានទម្លាយពីគោលបំណងធំក្នុងការផលិតរឿងប្រវត្ដិសាស្ដ្ររបស់ខ្លួន ក្រោយពីឃើញអ្នកគាំទ្រច្រើនលើTrailer រឿង “ជួបស៊យ៣”នាពេលនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់