• 2022-10-20 07:44:10
  • ស្ទីលតារា

មុនបោះឆ្នោតគាំទ្រ ពេជ្រ វត្ដីសារ៉ាវឌ្ឍី ស្រីអូន ធ្លាប់សង្កេតយ៉ាងហ្មត់ចត់លើអត្ដចរិកបេក្ខនារី MGI រូបនេះ

  • 2022-10-20 07:44:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្ដីសារ៉ាវឌ្ឍី នឹងបង្ហាញឈុតតំណាងជាតិ លើឆាកប្រកួត Miss Grand International នៅប្រទេសឥណ្ឌូនេស៊ី វេលាម៉ោង ៧យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ។

ទាំងតារាចម្រៀង ឆឹម សក្កដា និងម្ចាស់ផលិតកម្មរាម អ្នកស្រី នួន សុន្ទរី ហៅស្រីអូន សុទ្ធតែខ្នះខ្នែងកៀរគរអ្នកគាំទ្រ និងផ្ដល់កម្លាំងចិត្ដដល់កញ្ញា ពេជ្រ វត្ដីសារ៉ាវឌ្ឍី ដែលជាបេក្ខភាពតំណាងឲ្យមុខមាត់កម្ពុជាលើឆាកអន្ដរជាតិ។ នៅមុននេះ ស្រីអូន បានបោះឆ្នោតគាំទ្រ ២៥០០ឡំឡេង ដែលគិតជាទឹកប្រាក់ចំនួន ២៥០០ដុល្លារ។

ទន្ទឹមគ្នានេះអ្នកស្រី ក៏បានអំពាវនាវដល់មហាជន ជាពិសេសពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិ និងវិស័យសិល្បៈ ជួយចែករំលែកក្ដីស្រឡាញ់តាមរយៈការចំណាយប្រាក់បន្ដិចបន្ដួចម្នាក់ ដើម្បីបោះឆ្នោតគាំទ្របេក្ខនារី ពេជ្រ វត្ដីសារ៉ាវឌ្ឍី។

ការចេញមុខគាំទ្រយ៉ាងពេញទំហឹងនេះ ក៏ដោយសារតែអ្នកស្រីសង្កេតឃើញថា ពេជ្រ វត្ដីសារ៉ាវឌ្ឍី មានទឹកចិត្ដសប្បុរស ជួយសង្គម ហើយជារឿយៗ រ៉ាវឌ្ឍី តែងតែសុំអ្នកស្រីចូលរួមធ្វើសកម្មភាពមនុស្សធម៌ បើទោះបីជាកញ្ញាមិនសូវមានធនធានយ៉ាងណាក្ដី៕

ជិន សុភ័ក្ដ្រ

មតិយោបល់