- 2023-01-10 03:52:31
- ភាពយន្ត
សំ ថារ័ត្ន មានវត្ដមានក្នុងខ្សែភាពយន្ដបរទេសជាលើកដំបូង ធ្លាយរឿងកញ្ញា ហ៊ានតវ៉ាជាមួយអ្នកដឹកនាំរឿង
- 2023-01-10 03:52:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំ ថារ័ត្ន មានវត្ដមានក្នុងខ្សែភាពយន្ដបរទេសជាលើកដំបូង ធ្លាយរឿងកញ្ញា ហ៊ានតវ៉ាជាមួយអ្នកដឹកនាំរឿង
ចន្លោះមិនឃើញ
តារាសម្ដែង និងជាគ្រូគុនល្បុកក្កតោលេចធ្លោម្នាក់ គឺកញ្ញា សំ ថារ័ត្ន ទើបទម្លាយដំណឹងថាខ្លួនជាតួអង្គសម្ដែងម្នាក់ក្នុងនាមជាអ្នកលេងក្បាច់គុនល្បុក្កតោខ្មែរក្នុងខ្សែភាពយន្ដបរទេស រឿង”Shotgun wedding” ឬអាពាហ៍ពិពាហ៍បះសក់។
បើតាមកូនស្រីស្ដេចវីយូឡុងជំនាន់លោក ស៊ីន ស៊ីសាមុតរូបនេះ រឿង”Shotgun wedding” ត្រូវបានក្រុមហ៊ុយនមួយទទួលបានសិទ្ធិនាំចូល និងចាក់បញ្ចាំងនៅស្រុកខ្មែរចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នេះតទៅហើយ។ ដើម្បីប្រាកដក្នុងចិត្ដថារឿងរបស់ខ្លួនពិតជាមានវត្ដមាននៅលើទីផ្សារកម្ពុជា ថារ័ត្ន បានទៅដល់រោងកុនតែម្ដង។
កញ្ញា សំ ថារ័ត្ន មិនបានបញ្ចាក់ថារឿងនេះបានថតទាំងពីពេលណា ហើយអ្នកដឹកនាំរឿងឈ្មោះអ្វីនោះទេ ប៉ុន្ដែកញ្ញាបានបបួលអ្នកគាំទ្រ ជាពិសេសអ្នកស្រឡាញ់ក្បាច់គុនល្បុក្កតោខ្មែរឲ្យទៅចូលរួមទស្សនាទាំងអស់គ្នា ហើយបានសុំចិត្ដអ្នកទស្សនាថា កុំប្រកាន់ខឹងនឹងកញ្ញាថាឃើញតែមួយភ្លែតៗ ព្រោះកញ្ញាជាតួអង្គមិនសូវសំខាន់ក្នុងរឿងនោះទេ ប៉ុន្ដែបានបង្ហាញក្បាច់គុនដែលជារបស់ខ្មែរ។
តាមរយៈរឿងនេះ ក៏មានទំព័រផ្លូវការគុនខ្មែរមួយចំនួនទម្លាយថា កញ្ញា សំ ថារ័ត្ន ត្រូវបានអ្នកដឹកនាំរឿងបរទេសអញ្ជើញឲ្យចូលរួមសម្ដែងក្នុងនាមជាតួអង្គជនជាតិភូមា តែកញ្ញាមិនព្រមហើយក៏ស្នើសុំសម្ដែងជាជនជាតិខ្មែរបានសម្រេច និងបានបង្ហាញក្បាច់គុនល្បុក្កតោខ្មែរក្នុងរឿង “អាពាហ៍ពិពាហ៍បះសក់”នេះ ជាច្រើនឈុតទៀតផង៕