• 2023-03-03 03:20:33
  • ស្ទីលតារា

តារាណាខ្លះមានវត្ដមានក្នុងកម្មវិធីវប្បធម៌លើកទី២៥ កាលពីយប់មិញ?

  • 2023-03-03 03:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីអបអរសាទរ ទិវាវប្បធម៌ជាតិលើកទី២៥ នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្ដមានថ្នាក់ដឹកនាំកំពូលៗ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនរូបបានចូលរួមអបអរ និងពិសារអាហាសាមគ្គី។

ថ្ងៃនេះ Sabay សូមរាប់ត្រួសៗចំពោះវត្ដមានរបស់សិល្បករ-សិល្បការិនីរបស់យើង ដែលបង្ហាញសកម្មភាពស្និទ្ធស្នាល ប្រកបដោយភាពកក់ក្ដៅក្នុងឱកាសជួបជុំមិត្ដសិល្បៈកាលពីយប់មិញ។

ផ្នែកផលិតករ គឺមានដូចជា៖ លោក ហ្វៃ សំអាង អ្នកស្រី ពាន់ ភួងបុប្ផា ទិត្យ ថារិទ្ធ លោកគ្រូ អ៊ុក សំអាត និងលោកតាវ៉ិចទ័រ ជាដើម។

ផ្នែកសម្ដែង គឺមានដូចជា៖ លោក សាយ សៀរ៉ា លោក ហម ឈរ៉ា អ្នកនាង ចន ច័ន្ទលក្ខិណា លោក គង់ សុភី អ្នកនាង លី ម៉ារីណា អ្នកនាង លី ច័ន្ទសីហា លោក ប៉ែន ភ័ក្ដ្រសុភារិទ្ធ លោក ម៉ែន និមលរតន៍ លោក ហេង ប៊ុនលាភ ឡោម លក្ខិណា លាង ឧត្ដម អាង សុជាតា លោក ព្រីន ឆឹម សក្កដា អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ នាយកុយ នាយក្រឹម នាយចាប ចៀន នាយតាក់ស៊ី នាយស្លេក អ្នកគ្រូ ឌី សាវ៉េត អ្នកនាង នារី រ័ត្នគន្ធា អ្នកនាង ស្វែង សុជាតា អ្នកនាង អ៊ុន សុភឿន ហៅគ្រត លោក ខាត់ វ៉ៃហាំង កញ្ញា ស៊ីន យូប៊ីន និងកញ្ញា ហិន ច័ន្ទនីរ័ត្ន ជាដើម។

ផ្នែកចម្រៀង គឺមានដូចជា៖ លោកតា ប្រាជ្ញ ឈួន លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ដ កញ្ញា វី ឌីណែត កញ្ញា រ៉េត ស៊ូហ្សាណា លោកគ្រូ ព្រហ្ម ម៉ាញ លោក ម៉េង ប៊ុន ឡូ និងលោក ករុណា ពេជ្រជាដើម។

ផ្នែកពិធីការ គឺមានដូចជា៖ លោក ប៉ែន ចំរុង លោក គង់ វិបុល អ្នកនាង ដួង ហ្សូរីដា លោក ហេរ៉ូ ម៉ាដូណា លោក ពៅ មេត្ដា អ្នកនាង គង់ សុជាតិ និងលោក អេង ឬទ្ធីជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់