• 2023-03-22 02:52:30
  • ចម្រៀង

ប្រិយមិត្ដស្រឡាញ់ខាងតូរ្យតន្ដ្រី អាចជួបគ្រូល្បីៗពីររូប តាមរយៈសិក្ខាសាលាស្ដីពី “តន្ដ្រី និងជីវិត”ឆាប់ៗនេះ

  • 2023-03-22 02:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈសាលាបណ្ដុះបណ្ដាលផ្នែកតន្ដ្រីចំនួនពីរ គឺសាលាវិចិត្រសិល្បៈ និងមហាវិទ្យាល័យតូរ្យតន្ដ្រី ប្រកាសបើកសិក្ខាសាលាមួយស្ដីពី “តន្ដ្រី និងជីវិត” នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមជាវាគ្មិនដែលមានជំនាញខាងតូរ្យតន្ដ្រីចំនួនពីររូប គឺលោកគ្រូ កែវ សុភី និងលោក សូ ស្រណោះ។

យោងតាមខិត្ដប័ណ្ណមួយរបស់សាលាវិចិត្រសិល្បៈ សិក្ខាសាលាស្ដីពី “តន្ដ្រី និងជីវិត” នឹងធ្វើរយៈពេល ២ម៉ោង ពោលគឺចាប់ពីម៉ោង ៩ រហូតដល់ម៉ោង ១១ព្រឹក នៅក្នុងសាលសំម្ដែង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(អគារB)។ សិក្ខាសាលានេះ ត្រូវបានអ្នករៀបចំកម្មវិធីប្រកាសឲ្យមហាជនចូលទស្សនាដោយសេរី៕

ជិន សុភ័ក្ដ្រ

មតិយោបល់