• 2023-03-22 07:55:19
  • ចម្រៀង

ប៉ិនណាស់! គុយលី នេះ សូម្បីតែពាក្យអមជាមួយរូបថតដ៏កម្សត់១សន្លឹក ក៏ធ្វើឲ្យគេទប់សំណើចមិនជាប់

  • 2023-03-22 07:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ និងដឹកនាំសម្ដែងរបស់ផលិតកម្ម Galaxy Navatra ម្នាក់ គឺលោក ខេង គុយលី បានបញ្ចេញរូបថតអតីតកាលរបស់ខ្លួនដ៏កម្សត់មួយសន្លឹកអមដោយពាក្យពេចន៍គួរឲ្យចាប់អារម្មណ៍នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ។

គុយលី និយាយថា ពេលយើងមានឋានៈមានលុយទោះធ្វើខុស ក៏គេថាល្អ ពេលយើងធ្លាក់ខ្លួនក្រ “សូម្បីតែដើរវ៉ាស្ដាំក៏គេថាខុសដែរ”។ ជាមួយរូបថតដ៏កម្សត់កាលពីលោកមិនទាន់ល្បី និងមានការងារធ្វើត្រឹមត្រូវក្នុងនាមជាអ្នកនិពន្ធ និងដឹកនាំសម្ដែងនៅក្នុងផលិតកម្មដ៏ធំ គឺGalaxy Navatra នេះ លោក គុយលី ទទួលបានការគាំទ្រពីមហាជន ហើយស្ងើចសរសើរលោកថា ពូកែរកនឹកពាក្យប្លែកៗឲ្យមហាជនបានសើច មិនថាខ្លឹមសារនៅក្នុងបទចម្រៀង សូម្បីតែពាក្យពេចន៍ដែលលោកនិយាយលេងផ្ទាល់មាត់ ឬតាមបណ្ដាញសង្គមនោះ គឺសុទ្ធតែគួរឲ្យចង់អាន ឬចង់ស្ដាប់៕

ជិន សុភ័ក្ដ្រ

មតិយោបល់