• 2023-03-27 09:05:11
  • ចម្រៀង

គួរឲ្យច្រណែន! ឧត្ដមភរិយារបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ លើកទឹកចិត្ដស្វាមីដល់កន្លែងថតMV

  • 2023-03-27 09:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលប្រិយមិត្ដ ជាពិសេសបងប្អូននិយមតាមដានពីជីវិឯកជនរបស់តារាចម្រៀង ខេមរៈ សិរីមន្ដ ហើយថា ភរិយាលោក គឺមានលក្ខណៈសម្បត្ដិល្អទាំងព្រម ហើយគេតែងតែឃើញភរិយារូបនោះបង្កើតភាពផ្អែមល្ហែម និងគោរពស្រឡាញ់ចំពោះស្វាមី ព្រមទាំងកូនៗនៅផ្ទះ។ ប៉ុន្ដែថ្មីៗនេះ ភរិយារបស់ ខេមរៈ សិរីមន្ដ បានតាមសម្អិតសំអាងស្វាមីដល់កន្លែងថតMV មួយដ៏កម្រ។

ក្នុងឱកាសដែលតារាចម្រៀង ខេមរៈ សិរីមន្ដ ត្រូវបង្កើនការយកចិត្ដទុកដាក់រៀបចំខ្លួន និងធ្វើឲ្យបានកាន់តែល្អ សម្រាប់ចូលរួមផលិតបទ “ស្រឡាញ់អ្វីដែលខ្មែរមាន” គេឃើញវត្ដមានភរិយារបស់តារាចម្រៀងរូបនេះ នៅក្នុងពិធីហាត់សម និងថតនោះដែរ។ តាមរយៈវីដេអូឃ្លីបបញ្ចេញដោយតារាចម្រៀងរួមទ្រនំ គេឃើញ អ្នកនាងដើរអមស្វាមី ហើយរៀបចំសម្អិតសំអាងស្វាមីដូចជាទម្លាក់សម្រុងដៃអាវ បត់កអាវ។

សកម្មភាពផ្អែមល្ហែម និងស្និទស្នាលក្នុងពេលថតនេះ បានធ្វើឲ្យអ្នកគាំទ្រដែលបានឃើញសកម្មភាពនេះច្រណែន និងលួចកោតសរសើរចំពោះទឹកចិត្ដរបស់ភរិយាកំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ។ មិនថាតែអ្នកគាំទ្រទេ សូម្បីតែតារាចម្រៀង តន់ ចន្ទសីម៉ា ក៏លួចច្រណែនគូស្នេហ៍តារាចម្រៀងរូបនេះដែរ ដោយកញ្ញា ពោលថា៖ “អៀនណាស់…អត់អាណិតអ្នកអត់ទាន់មានគូដូចជាខ្ញុំទេ”៕

ជិន សុភ័ក្ដ្រ

មតិយោបល់