• 2023-04-27 08:54:47
  • ភាពយន្ត

នាយគ្រឿន ថតរឿងភ័យរន្ធត់យ៉ាងណាក៏មិនដែលចាវ ឥឡូវធ្លាយរឿងពិតលោកខ្លាចខ្មោច

  • 2023-04-27 08:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងកំប្លែងស្ងួត ចែម សារឿន ហៅនាយគ្រឿន បានឆ្លងកាត់ការសម្ដែងខ្សែភាពយន្ដខ្នាតធំ និងរឿងខ្លីស្ទើររាប់មិនអស់។ ក្នុងនោះលោក បានចុះភក់ ចូលព្រៃ ដេកក្នុងមឈូស និងសម្ដែងជាតួអង្គខ្មោចនៅតំបន់កប់សពទាំងកណ្ដាលអធ្រាត្រក៏មាន ប៉ុន្ដែគេមើលទៅលោកដូចស្វាហាប់ណាស់។

ក្នុងឱកាសចូលរួមក្នុងពិធីសម្ពោធខ្សែភាពយន្ដ រឿង”ខ្សែចងក” ដែលលោកជាតួអង្គសំខាន់ម្នាក់ក្នុងរឿងនោះដែរ បានប្រកាសជាសាធារណៈតាមរយៈសាព័ត៌មានថា រូបលោកពិតជាខ្លាចខ្មោច បើទោះបីជាលោកមិនដែលជួប ឬឃើញម្ដងណាសោះ ប៉ុន្ដែលោកមិនដែលប្រមាថក្នុងរឿងអប្បិយជំនឿបែបនេះទេ។ ពេលខ្លះលោកខំទប់អារម្មណ៍ និងពេលខ្លះមិនសូវខ្លាច ដោយសារមានគ្នា ឬតួសម្ដែងច្រើនក្នុងពេលថតឈុតខ្មោចពេលយប់ៗ។

នាយគ្រឿន៖ “ខ្ញុំថតរឿងហ្នឹង…ចេះតែខ្លាចៗដែរ! បងប្អូនដឹងហើយថាថតរឿងខ្មោច គេអូសយើងទៅថតអាកន្លែងខ្មោច កន្លែងណាដែលគេមើលឃើញថាព្រៃ ហើយតំបន់មួយដែលគេមិនសូវហ៊ានចូលពេលយប់អីចឹងណា គ្រាន់តែថាយើងទៅថតគ្នាច្រើនដែរទេ តែក្រៅពីកន្លែងថតចេញមកក្រៅយើងអត់ហ៊ានចេញទេ ក្លាចខ្មោចលងមែនទែន”។

ក្នុងអាជីពសម្ដែងនាយគ្រឿន តែងតែងត្រូវបានអ្នកដឹកនាំរឿងតម្រូវឲ្យលោកដើរតួខ្មោច ឬជាតួដែលត្រូវខ្មោចលង បង្កប់ដោយភាពកំប្លុកកំប្លែង។ បើទោះបីជាឆ្លងកាត់ការលំបាក និងភ័យខ្លាចខ្មោចលងមែនទែន ប៉ុន្ដែនាយគ្រឿននៅតែសន្យាថានឹងសម្ដែងរឿងថ្មីៗទាក់ទងនឹងខ្មោច លាយឡំនឹងការកំប្លែងរបស់លោក ដើម្បីបម្រើអារម្មណ៍ទស្សនិកជន៕

ជិន សុភ័ក្ដ្រ

មតិយោបល់