• 2023-05-01 12:07:13
  • ចម្រៀង

សម្ដេច ចុចចំៗឈ្មោះតារាចម្រៀង​ ៤ដួង ហើយសរសើរបទ “ស្រឡាញ់អ្វីដែលខ្មែរមាន”​ នៅថ្ងៃនេះ

  • 2023-05-01 12:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរចំពោះការផលិតបទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” របស់ផលិតកម្មGalaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលកំពុងមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។

រូបថត៖ ហ្វេសប៊ុក

ទន្ទឹមនឹងវីដេអូនេះទទួលបានការគាំទ្រ ឬមានអ្នកចូលទស្សនារហូតដល់ជាង៦២លានដងក្នុងរយៈពេលដ៏ខ្លី។ សម្ដេចតេជោ បានមានប្រសាសន៍កើតសរសើក្នុងឱកាសដែលសម្ដេចជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនGalaxy Navatra និងវាយតម្លៃខ្ពស់ចំពោះកំពូលតារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម និងតន់ ចន្ទសីម៉ា ដែលបានសម្ដែងបានយ៉ាងល្អ ព្រមទាំងក្រុមការងារទាំងឡាយដែលបានដឹកនាំផលិតបទចម្រៀងរបស់ខ្មែរមួយនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់