• 2023-05-05 06:37:31
  • ចម្រៀង

មុនឡើងឆាក រសៀលនេះ ខេមរៈ​ សិរីមន្ដ និយាយពីលក្ខណៈពិសេស នៃផាមួងខ្មែរ

  • 2023-05-05 06:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមគម្រោង នៅម៉ោង ៣រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ តារាចម្រៀងប្រុស ខេមរៈ សិរីមន្ដ នឹងឡើងច្រៀង ក្នុងពិធីបើកស៊ីហ្គេម និងប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ។ មុនចេញដំណើរទៅឡើងឆាកប្រគំតន្ដ្រី នាពហុកីឡដ្ឋានមរតកតេជោ សិរីមន្ដ បាននិយាយពីលក្ខណៈពិសេស នៃផាមួងខ្មែរ។

ក្នុងឈុតបុរាណខ្មែរដ៏ប្រណីត ដែលលោកបញ្ចេញតាមបណ្ដាញសង្គមហ្វេសប៊ុក តារាចម្រៀងរូបនេះ បានបង្ហាញមោទកភាពរបស់ខ្លួនដែលបានស្លៀកឈុតបុរាណច្នៃឡើងដោយជាងដ៏ចំណានចេញពីផាមួងខ្មែរ ដើម្បីអាចឲ្យលោកបានឡើងឆាកសម្ដែងក្នុងកម្មវិធីដ៏មហាអស្ចារ្យសម្រាប់ប្រទេសកម្ពុជានៅពេលនេះ។

លោក ខេមរៈ សិរីមន្ដ និយាយថា ពិតជាអស្ចារ្យណាស់! តាមពិតផាមួងខ្មែរអាចច្នៃបានសម្លៀកបំពាក់ច្រើនយ៉ាងណាស់។ លោកថា៖ “ខ្ញុំស្រលាញ់ហូលផាមួងខ្មែរ ជួបគ្នានៅក្នុងកម្មវិធីបើកបើកស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមនៅម៉ោង 3រសៀលនេះតទៅ”៕

ជិន សុភ័ក្ដ្រ

មតិយោបល់