• ពុធ, 10 ឧសភា 2023 03:19
  • ស្ទីលតារា

ធុល មករា របូតតំណែងMister Grand Cambodia 2023 ហើយ ហារមាត់និយាយមូលហេតុមិនរួចទៀត!

  • ពុធ, 10 ឧសភា 2023 03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូដែលដែលទើបទទួលបានតំណែង Mister Grand Cambodia ធុល មករា សម្រេចមិនបកស្រាយអ្វីទាំងអស់ ក្រោយពីផលិតកម្មមហាហង្សរបស់លោក អ៊ិន សុភិន ដកតំណែងរបស់ខ្លួនកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ នៅថ្ងៃនេះទៀត លោក ធុល មករា នៅតែរក្សាភាពស្ងប់ស្ងាត់ ដោយលោកបញ្ជាក់ថាមិនចង់មានរឿងវែងឆ្ងាយ។

តាមរយៈការជជីកសួរពីអ្នកសារព័ត៌មាន Sabay នៅព្រឹកថ្ងៃទី១០ ខែឧសភា នេះ ធុល មករា តាមបណ្ដាញទំនាក់ទំនងសង្គមដោយខ្លីថា៖ “សុំទោសផងបង ខ្ញុំមិនអាចបកស្រាយបាន ដោយសារតែខ្ញុំខ្ជិលវែងឆ្ងាយ បញ្ចប់ត្រឹមនឹងទៅ”។

រហូតមកដល់ពេលនេះមិនទាន់មានការបកស្រាយជាផ្លូវការណាមួយពីតំណាងក្រុមហ៊ុន មហាហង្ស ឬលោក អ៊ិន សុភិន ដែលជាអ្នករៀបចំកម្មវិធី “Mister Grand Cambodia 2023 នៅឡើយទេ។ ប៉ុន្ដែតាមរយៈលិខិតដកតំណែងមួយច្បាប់ដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គម ក្រុមហ៊ុនបានលើកមូលហេតុថាមកពីលោក ធុល មករា មិនអាចបំពេញតាមគោលការណ៍របស់ក្រុមហ៊ុនបាន។

ក្រោយពីធ្លាយរឿងចម្រូងចម្រាស់រវាងក្រុមហ៊ុន មហាហង្ស និងMister Grand Cambo-dia 2023 ធុល មករា មានអ្នកសិល្បៈ និងអ្នកគាំទ្រលោក ធុល មករា ខ្លះដាក់ការសង្ស័យថាបញ្ហាអាចកើតឡើងដោយសាររឿងលុយកាក់ ព្រោះកន្លងទៅមានបញ្ហាស្រដៀងគ្នានេះបានកើតឡើងចំពោះបេក្ខជនដែលបានប្រឡងជាប់ ឬបានចំណាត់ថ្នាក់ល្អក្នុងកម្មវិធីរបស់លោក អ៊ិន សុភិន ដែរ។ ប៉ុន្ដែចំពោះករណីចុងក្រោយនេះ មិនទាន់មានការបញ្ជាក់ពីលោក អ៊ិន សុភិន នៅឡើយទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី