• 2023-05-11 04:03:10
  • ស្ទីលតារា

ល្អហួស បង្ហាញក្ដីសង្ឃឹមក្លាយជាបវរកញ្ញតំណាងជាតិ ខណៈការប្រកួតខិតជិតចូលមកដល់

  • 2023-05-11 04:03:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាថ្មីម្ដងទៀត បេក្ខនារី នៃកម្មវិធី Miss Pre-teen Cambodia ល្អហួស បង្ហាញក្ដីសង្ឃឹមថាខ្លួន អាចនឹងឈោងចាប់បានតំណែងតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្ដរជាតិ ក្រោយធ្វើការប្រកួតជ្រើសរើសនៅថ្នាក់ជាតិដែលគេគ្រោងធ្វើនៅអំឡុងខែឧសភា ឬខែមិថុនា ឆ្នាំ២០២៣ នេះ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក គឹមសាន្ដ ដែលត្រូវជាពូបង្កើតឲ្យដឹងថា ទោះបីជាលទ្ធផលចេញមកបែបណា ក៏នាងនៅតែពេញចិត្តទទួលយកដោយស្នាមញញឹម មិនបោះបង់ក្តីស្រម៉ៃតាំងតែពីតូចដែលរូបនាងចង់ក្លាយទៅជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជាឈរនៅលើឆាកអន្តរជាតិនោះទេ។

ទាក់ទងនឹងការបង្ហាញក្ដីសង្ឃឹមនេះលោក គឹម សាន្ដ បានបន្ថែមយ៉ាងខ្លីតាមរយៈ Sa-bay ថា ល្អហួស នឹងមានវត្ដមានលើឆាកប្រកួតថ្នាក់ជាតិក្នុងពេលឆាប់ៗនេះហើយ ហើយកម្មវិធីនោះនឹងរៀបចំនៅស្រុកខ្មែរ ដែលទូទៅគេធ្វើនៅអំឡុងខែឧសភា ឬខែមិថុនា នៃឆ្នាំនីមួយៗ។

គេសង្កេតឃើញលោក គឹម សាន្ដ តែងតែឱបស្ពប និងលើកទឹកចិត្ដដល់កុមារីល្អហួសក្នុងការប្រកួតប្រជែងលើវិស័យដើរម៉ូដ ដោយលោកមើលឃើញថាកុមារីរូបនេះមានទេពកោសល្យ និងបំណងប្រាថ្នាច្បាស់លាស់តាំងពីតូច។ រីឯប្រិយមិត្ដខ្លះ ក៏សម្ដែងការគាំទ្រចំពោះបំណងនេះដែរ ដោយមើលឃើញថាល្អហួស មានទាំងសមត្ថភាព និងរូបស្រស់ស្រស់ស្អាត។

កាលពីដើមខែមករា ឆ្នាំ២០២៣ ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រឡាញ់វិស័យដើរម៉ូដ បានផ្ទុះការចាប់អារម្មណ៍លើកញ្ញា ឃឿន ប៉ូលីកា ម្ដងហើយ ដោយគេបាននាំកិតិយសជូនជាតិ។ បវរកញ្ញាតំណាងកម្ពុជា ឃឿន ប៉ូលីកា បានប្រកួតយកឈ្នះមកុដឯក ពីកកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ “Miss Pre Teen Inter-national 2023” ដែលបានធ្វើឡើងនៅប្រទេសថៃ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម