• 2023-07-17 07:29:30
  • ចម្រៀង

សើចគាំង! អ្នកខេត្ដបាត់ដំបង ផ្ដាំអ្នកទេសចរណ៍ កុំស្ពាយចម្រៀង ស៊ីន ស៊ីសាមុត ៥បទ ទៅផ្ទះវិញ

  • 2023-07-17 07:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងន័យលេងសើចផង និងទទួលភ្ញៀវដោយក្ដីរីករាយផង ម្ចាស់ហាងគុយទាវមួយកន្លែងនៅខេត្ដបាត់ដំបង បានផ្ដាំភ្ញៀវដែលចូលស្រស់ស្រូបអាហារនៅក្នុងហាងរបស់លោកថា សូមកុំយកបទចម្រៀងចំនួន ៥បទ ទាក់ទងនឹងខេត្ដបាត់ដំបងទៅអនុវត្ដ ឬស្ពាយទៅភ្នំពេញ។

ចម្រៀងទាំង ៥បទនោះ រួមមាន៖ បទ “ឱបាត់ដំបងបណ្ដូលចិត្ដអើយ” បទ “រំដួលដងស្ទឹងសង្កែ” បទទី៣ “បងសុំផ្ញើកូនផង” បទទី៤ “លាបាត់ដំបង” និងបទទី៥ “បាត់ដំបងកុំចងពៀរខ្ញុំ”។ លោកថា បទទាំងបង្កប់អន្ថន័យយ៉ាងជ្រៀលជ្រៅ ហើយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ស្លាប់ទៅមិនទាន់បកស្រាយខ្លឹមសារក្រៅឆាក ឬរឿងពិតយ៉ាងណានៅឡើយទេ។

@heanmen9999

♬ សំឡេងដើម - ម៉ែន ហ៊ាន

បើតាមម្ចាសហាងរូបនេះ បើគ្រាន់តែសរុបចំណងជើងបទចម្រៀង អាចក្ដោបអត្ថន័យបានថា មានបុរសម្នាក់មកពីខេត្ដផ្សេង ឬមកពីភ្នំពេញមកបំពេញការងារនៅខេត្ដបាត់ដំបង រួចក៏ជាប់ជំពាក់ស្នេហាជាមួយនារីម្នាក់ រហូតដល់មានកូន ហើយត្រឡប់ទៅភ្នំពេញវិញតាំងចិត្ដសៅហ្មង។ ចំពោះអត្ថន័យបទចម្រៀងពិតទៅជាយ៉ាងណា ប៉ុន្ដែលោកពូកាត់ន័យថា៖ “ប្រុសៗកុំយកបទទាំងនេះទៅ”៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម