• 2023-07-26 02:28:53
  • ភាពយន្ត

ហ៊ុយ យ៉ាឡេង ប្រកាសចាប់អាជីពថតកុនជាប់លាប់ឡើងវិញ បន្ទាប់ពីសម្ពោធស្នាដៃរឿងថ្មីជាមួយ​ LD

  • 2023-07-26 02:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដខ្នាតធំ រឿង”ខ្មោចចូល” របស់លោក ហ៊ុយ យ៉ាឡេង បានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅផ្សារទំនើបChipmong 271 ក្រោមវត្ដមានផលិតករ សិល្បករ-សិល្បការិនីល្បីៗជាច្រើនរូប។

គេអាចនិយាយបានថា ហ៊ុយ យ៉ាឡេង គឺជាផលិតករដំបូងគេបានដាក់បញ្ចាំងខ្សែភាពយន្ដបែបអប្បិយជំនឿ លាយឡំនឹងជីវិតពិតកាលពីជំនាន់សង្គ្រាមស៊ីវិលនៅកម្ពុជាអំឡុងឆ្នាំ១៩៩១ បន្ទាប់ពីបោះឆ្នោតជាតិឆ្នាំ២០២៣ រួចភ្លាម។ ក្នុងឱកាសនេះលោក បានប្រកាសថា បើទោះបីជាភាពយន្ដនេះមិនជោគជ័យ ឬជោគជ័យកម្រិតណា លោកនឹងវិលមកចាប់អាជីពនិពន្ធ និងដឹកនាំសម្ដែងឡើងវិញឲ្យបានជាប់លាប់ហើយ។

ហ៊ុយ យ៉ាឡេង៖ “មុនៗខ្ញុំថតរឿងខាតមិនស្ទើរ…ឥឡូវខ្ញុំសហការជាមួយ LDដើម្បីឈានទៅរកភាពជោគជ័យថ្មី ហើយខ្ញុំធ្វើជាមួយគាត់(LD) ពីររឿង ប៉ុន្ដែដាក់មួយរឿងនេះសិន។ ខ្ញុំលែងទៅណាទៀតហើយ ងាកមកធ្វើវាឲ្យជាប់លាប់ មុនខ្ញុំរត់ទៅសៀមរាបលក់ដីឡូត៍ផង អីផង ហើយសង្ឃឹមថាបងប្អូនជួយគាំទ្រ”។

ខ្សែភាពយន្ដ រឿង”ខ្មោចចូល” នឹងចាប់ផ្ដើមចាក់បញ្ចាំងពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ តទៅ។ ជារឿយៗ ផលិតកម្ម LD បានផ្ដល់ឱកាសឲ្យអ្នកនិពន្ធ និងផលិតករបានបញ្ចេញស្នាដៃរបស់ខ្លួន តាមរយៈកិច្ចសហការថត និងដើរទីផ្សារជាមួយគ្នា។ ជាក់ស្ដែងកន្លងទៅមិនមែនមានតែលោក ហ៊ុយ យ៉ាឡេង មួយទេដែលបានសហការជាមួយLD ដោយផលិតកម្មមួយនេះចង់ផ្ដល់នូវទស្សនីយភាពថ្មីៗសម្រាប់អ្នកទស្សនា៕

ជិន សុភ័ក្ដ្រ

មតិយោបល់