- 2023-08-31 02:48:53
- ភាពយន្ត
ឃឹម ហ្សានីត ទម្លាយថាបើភរិយាលោកមិនយល់ចិត្ដ ជីវិតសិល្បៈរបស់លោកត្រូវជួបបញ្ហាធ្ងន់ធ្ងរ
- 2023-08-31 02:48:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃឹម ហ្សានីត ទម្លាយថាបើភរិយាលោកមិនយល់ចិត្ដ ជីវិតសិល្បៈរបស់លោកត្រូវជួបបញ្ហាធ្ងន់ធ្ងរ
ចន្លោះមិនឃើញ
តារាសម្ដែងរូបសង្ហារ កម្ពស់បាន ឃឹម ហ្សានីត ទទួលបានឱកាសដើរជាតួអង្គឯក និងតួអង្គប្រុសសំខាន់ៗក្នុងខ្សែភាពយន្ដជាច្រើន។ ប្រឡូកក្នុងអាជីពសម្ដែងច្រើនឆ្នាំ ហើយរសជាតិ នៃការសម្ដែងនោះក៏ខុសៗគ្នា ដោយឈុតខ្លះត្រូវតាំងខ្លួនជាព្រាននារី ហើយត្រូវឱបថើបតួស្រីឡើងវក់វី។
ក្នុងឱកាសចូលរួមសម្ពោធចាក់បញ្ចាំងខ្សែភាពយន្ដភាគ រឿង”ស្នេហា Cover” ហ្សានីត ប្រាប់ Sabay ថា រូបភាពស្និទ្ធស្នាលក្នុងសាច់រឿងទាំងនេះ ភរិយារបស់លោកពិតជាបានឃើញ ហើយគាត់មិនដែលរករឿងប្រចែប្រចណ្ឌអ្វីឡើយ ដោយគាត់យល់ថានេះ គឺជាការសម្ដែង ហើយជាអាជីពរបស់ស្វាមី។ លោកបន្ថែមថា ច្រើនឆ្នាំមកនេះ បើភរិយារបស់លោកមិនយល់ ម៉្លេះសមលោកមិនអាចប្រឡូកក្នុងអាជីពសម្ដែងមកដល់ថ្ងៃនេះទេ។
ភរិយាដ៏ស្រល់ផូរផងរបស់តារាសម្ដែង ឃឹម ហ្សានីត ឈ្មោះ កែវ រ៉ូហ្សា មានកូនស្រីដ៏គួរស្រឡាញ់ម្នាក់មានអាយុប្រហែល ២ឆ្នាំ។ ក្រៅពីការងារសិល្បៈ ឃឹម សានីត ក៏សល់ពេលច្រើនដើម្បីបង្កើតភាពកក់ក្ដៅក្នុងគ្រួសារ ដោយកន្លងទៅគេឃើញលោកបង្ហោះរូបថតលោក ជាមួយភរិយា ព្រមទាំងកូនស្រីជាបន្ដបន្ទាប់ ធ្វើឲ្យអ្នកគាំទ្រមានការស្ងើចសរសើរ ហើយជូនពរពួកគេឲ្យមានក្ដីសុខ និងសុភមង្គលក្នុងគ្រួសារជារៀងរហូតទៀតផង៕