• 2023-09-04 01:59:16
  • ភាពយន្ត

បីថ្ងៃទៀត ខ្សែភាពយន្ដរឿង “ប៉ាកូរ ចង់បានប្រពន្ធ” នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដ

  • 2023-09-04 01:59:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដខ្នាតធំ រឿង”ប៉ាកូរ ចង់បានប្រពន្ធ” នឹងចាប់ផ្ដើមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ តទៅ បន្ទាប់ខ្សែភាពយន្ដបែបកំប្លែងមួយត្រូវបានចាក់សម្ពោធចាក់បញ្ចាំងជាផ្លូវការកាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ក្រោមវត្ដមានតំណាងក្រសួងវប្បធម៌ និងផលិតកម្ម អិល ឌី។

លោក លៀក លីណា ពីខាងផលិតកម្ម អិល ឌី មានប្រសាសន៍ថា បន្ទាប់ពីទទួលបានជោគជ័យខ្លាំងលើខ្សែភាពយន្ដ “លោកប៉ាមហាកូរ” ឬអាចនិយាយជាខ្សែភាពយន្ដបែបកំប្លែងវគ្គ១ កាលពីឆ្នាំ២០២២ ពេលនេះផលិតកម្មក៏សម្រេចចិត្ដផលិត និងយកវាមកប្រើអារម្មណ៍ទស្សនិកជាថ្មីទៀត។

បើតាមអ្នកនិពន្ធ នៃខ្សែភាពយន្ដបង្ហាញពីស្នេហាវ័យចំណាស់ បង្កប់ដោយឈុតឆាកកំប្លុកកំប្លែងតាំងពីដើមដល់ចប់នេះ គឺតួអង្គត្រូវដើរតាមគម្រោង ឬPlan រហូតដល់ទៅ ៧លើក ដើម្បីទាក់បានស្រីស្អាត ខណៈដែលរឿងវគ្គ១ ប្រើស្ទីលញ៉ែតែ ២Plan ប៉ុណ្ណោះក៏សម្រេចគោលបំណង។

សូមរំលឹកថា ពិធីសម្ពោធដាក់បញ្ចាំងជាផ្លូវការនូវខ្សែភាពយន្ដរឿង “ប៉ាកូរ ចង់បានប្រពន្ធ”របស់ផលិតកម្ម អិល ឌី កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្សារទំនើបជីបម៉ុង ២៧១ គឺមានវត្ដមានតារាម្ដែងល្បីៗចូលរួមដូចជា៖ លោក ទេព រិនដារ៉ូ ហេង ជាឡាយ ជា សុវណ្ណនរាហ៍ កញ្ញា ស៊ីន យូប៊ីន និងកញ្ញា ហេង ចន្ថា ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់