
- ពុធ, 6 កញ្ញា 2023 03:08
- ភាពយន្ត
ប្លង់គ្រងឈុតសម័យអង្គរប៉ុន្មានសន្លឹករបស់ យិត មាសឧស្សា និង អ៊ុន សិទ្ធា ទាក់ភ្នែកមហាជនណាស់!
- ពុធ, 6 កញ្ញា 2023 03:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លង់គ្រងឈុតសម័យអង្គរប៉ុន្មានសន្លឹករបស់ យិត មាសឧស្សា និង អ៊ុន សិទ្ធា ទាក់ភ្នែកមហាជនណាស់!
ចន្លោះមិនឃើញ
ខ្សែភាពយន្ដរឿង “អប្សរាមហាអង្គរ” ដែលនិពន្ធ និងដឹកនាំសម្ដែងដោយលោក ហ្វៃ សំអាង កំពុងដំណើរការថត។ ស្រពពេលគ្នានេះ គេឃើញសិល្បករ-សិល្បការិនីដែលទទួលបានឱកាសសម្ដែងក្នុងរឿងនេះ តែងតែបញ្ចេញឈុតស្អាតកាលពីសម័យអង្គរ ធ្វើឲ្យមហាជនចាប់អារម្មណ៍ជាបន្ដបន្ទាប់។
ជាក់ស្ដែងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ តារាសម្ដែងប្រុសពីរដួង បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាថ្មី ក្រោយពីបញ្ចេញរូបថតជាច្រើនសន្លឹកបង្ហាញពីសាច់ដ៏ស្រស់ស្អាតជាមួយឈុតបុរាណខ្មែរ នាសម័យអង្គរ។ តាមរយៈគណនីហ្វេសប៊ុកលោក យិត មាសឧស្សាហ៍ បានបញ្ជាក់ថា តួអង្គបីដួង ព្រះអង្គម្ចាស់ នរវរនន្ទសម្តែងដោយ អេដវីន ព្រះអង្គម្ចាស់ អធនសម្តែងដោយ លោក ចន រាជពេទ្យ និងតួអង្គភូមន្តសម្តែងដោយលោក អ៊ុន សិទ្ធា។
ប្រភពពីផលិតករ និងតារាមួយចំនួន ឲ្យដឹងថា ខ្សែភាពយន្តភាគខ្នាតធំនេះ ត្រូវបានចំណាយទុនយ៉ាងច្រើន ដើម្បីសម្រិតសម្រាំងយកទៅចាក់នៅទូរទស្សន៍ហង្សមាស។ រឿង “អប្សរាមហាអង្គរ” ដែលនិពន្ធផ្នែកលើប្រវត្ដិសាស្ដ្រខ្មែរ និងដឹកនាំសម្ដែងដោយលោក ហ្វៃ សំអាង បានសម្ពោធបើកកាម៉េរាថតកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដោយកាលណោះមានសិល្បករ-សិល្បការនីល្បីៗបានចូលរួមយ៉ាងច្រើនកុះករ៕