• 2023-09-12 03:13:55
  • ព័ត៌មាន

ស្វែងរកសាលាល្អឲ្យក្មួយៗ ទើបធ្លាយដំណឹងថា សាយ សៀរ៉ា មានបន្ទុកត្រូវរ៉ាប់រងរហូតដល់ ៦នាក់

  • 2023-09-12 03:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ជាពិសេសអ្នកគាំទ្រតារាសម្ដែង សាយ សៀរ៉ា អាចនឹងគិតថា ក្រៅពីឪពុក-ម្ដាយវ័យជរាដែលត្រូវរ៉ាប់រងជីវភាពនៅឯស្រុកកំណើតក្នុងខេត្ដកំពង់ចាម គឺមានតែលោកខ្លួនមួយប៉ុណ្ណោះដែលត្រូវរ៉ាប់រងខ្លួនឯង។ ប៉ុន្ដែតាមពិតលោកមានបងស្រី និងក្មួយៗសរុបចំនួន ៦នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងបន្ទុក ខណៈដែលការងារសិល្បៈមិនសូវមានចាប់តាំងពីជំងឺកូវីដ-១៩ ផ្ទុះឡើង។

គ្រប់គ្នាទើបភ្ញាក់ផ្អើលចំពោះបន្ទុកដ៏ធ្ងន់សម្រាប់តារាប្រុសរូបនេះ ក្រោយពីលោកបង្ហោះសារអគុណដល់ម្ចាស់សាលាឯកជនមីគីវ៉េ ដែលបានអនុគ្រោះបញ្ចុះតម្លៃ៥០% ឲ្យក្មួយៗរបស់លោករៀនរហូតដល់ចប់ថ្នាក់ទី១២។ បន្ថែមលើការបង្ហោះសារ និងរូបថតតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ សាយ សឿរ៉ា ក៏បានបញ្ជាក់តាមរយៈSabay នៅថ្ងៃនេះថា តាមពិតក្មួយៗ បានរស់នៅជាមួយលោកតាំងពីតូចៗ ព្រោះបងស្រីដែលត្រូវជាម្ដាយពួកគេបានរស់នៅ និងជួយមើលថែផ្ទះឲ្យលោកនៅភ្នំពេញជាច្រើនឆ្នាំហើយ។

លោក សាយ សឿរ៉ា និយាយថា បើទោះបីជាលោកពុំមានទ្រព្យសម្បត្ដិ ឬលុយកាក់សម្រាប់ក្មួយៗចាយវាយគ្រប់គ្រាន់ ប៉ុន្ដែលោកនឹងប្រឹងប្រែងជួយស្វែងរកចំណេះដឹងសម្រាប់ក្មួយៗ ដើម្បីឲ្យពួកគេមានអនាគតល្អ។ ទន្ទឹមគ្នានេះ លោកក៏អគុណយ៉ាងខ្លាំងដល់លោក សៅ វលក្ខណ៍ និងភរិយា ដែលជាម្ចាស់សាលាមីគីវ៉េ ដែលបានផ្ដល់ក្ដីអនុគ្រោះសម្រាប់ក្មួយៗរបស់លោក ក្នុងកាលៈទេសៈដែលលោកមិនទាន់សូវរកចំណូលបានច្រើនឡើងវិញពីអាជីពសិល្បៈ ដើម្បីទ្រទ្រង់ការសិក្សារបសក្មួយៗឲ្យបានប្រសើរនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់