• 2023-09-26 08:34:24
  • ភាពយន្ត

M Picture ចាប់ផ្ដើមចាក់បញ្ចាំងខ្សែភាពយន្ដ រឿង”រាត្រីអស្ដង្គត”ហើយ!

  • 2023-09-26 08:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម M Picture បានដាក់បញ្ចាំងខ្សែភាពយន្ដខ្នាតធំ រឿង”រាត្រីអស្ដង្គត” ឬ AFTER SUNDOWN នៅតាមរោងភាពយន្ដកម្ពុជាហើយ។ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានទស្សនិកជន ជាពិសេសយុវវ័យជាច្រើនរូប បានទៅទទួលសំបុត្រកុន ដើម្បីទស្សនាខ្សែភាពយន្ដបែបភ័យរន្ធត់ បង្កប់ដោយស្នេហាស្រឡាញ់ភេទដូចគ្នានេះ ដែលពួកគេបានឈ្នះពីកម្មវិធីលេងហ្គេម នៃរោងកុនMajor។

នេះជាខ្លឹមសាររឿង “រាត្រីអស្ដង្គត” នៅពេលឮពាក្យទំនាយរបស់គ្រូទាយហើយ ភ្លើងដែលជាតួឯក ក៏ត្រូវចាប់គូឲ្យភ្ជាប់ពាក្យជាមួយនឹង រ៉ាវី ដែលជាក្មេងមកពីស្រុកស្រែ។ ពួកគេទាំងពីរត្រូវមកជាប់ពាក់ព័ន្ធនឹងគ្នាទាំងចិត្តស្ទាក់ស្ទើរ ទោះមិនជឿពាក្យទំនាយនោះ ប៉ុន្តែដើម្បីផ្គាប់ចិត្តឪពុកម្តាយ ភ្លើង ក៏យល់ព្រមតាមលក្ខខណ្ឌថា បើប្រាំមួយខែកន្លងផុតទៅ ដោយមិនមានទំនាក់ទំនងកាន់តែស៊ីជម្រៅ នោះគេនឹងអាចផ្តាច់ពាក្យពីរ៉ាវី វិញបាន។ ឆ្លងកាត់ការរស់នៅជាមួយក្រុមគ្រួសាររបស់ភ្លើង រ៉ាវីត្រូវបានព្រលឹងវិញ្ញាណកំណាចតាមលងបន្លាច។ ពេលគេចាប់ផ្តើមរស់នៅជាមួយ ភ្លើង វិញ្ញាណតាមលងបន្លាចក៏ស្ងប់ស្ងាត់។ វាច្បាស់ណាស់ថាអ្វីក៏ដោយដែលតាមលងបន្លាចនៅក្នុងផ្ទះនោះ គឺផ្តោតលើ រ៉ាវីទាំងស្រុង។

ក្រោយពីបានទស្សនា Trailer និងខ្លឹមសារខ្លះ ធ្វើឲ្យអស្សនិកជនកាន់តែចង់ទស្សនារឿងនេះ។ ជាក់ស្ដែងកញ្ញា ដួង សុនីរ៉ា បានមករោងភាពយន្ដ Major ដើម្បីទទួលសំបុត្រកុនដែលខ្លួនបានឈ្នះជាមួយនឹងមិត្ដភក្ដិចំនួន ៨នាក់ផ្សេងទៀត។ នីរ៉ា និយាយថា រូបកញ្ញា និងមិត្ដភក្ដិ ពិតជាមានអារម្មណ៍រំភើប ហើយអន្ទះសារចង់មើលរឿងនេះ ព្រោះរឿងនេះជាខ្សែភាពយន្ដថ្មី ហើយពួកនាងសង្ឃឹមថានឹងទទួលអារម្មណ៍ប្លែកមួយទៀត។

អមជាមួយទស្សនិកជនជាច្រើន នៅរោងភាពយន្ដ Major ផ្សារទំនើបAEON 1 កាលពីល្ងាចមិញ គេឃើញក្រុមការងារ នៃផលិតកម្ម M Picture ចែកសំបុត្រកុន និងកាដូរមួកជាច្រើនសម្រាប់ហ្វេនៗ និងអ្នកលេងឈ្នះហ្គេមតាមអនឡាញជាមួយក្រុមការងារដែលបានដាក់ជូន។ បច្ចុប្បន្ន ខ្សែភាពយន្ដ រឿង”រាត្រីអស្ដង្គត” មានចាក់បញ្ចាំងហើយនៅរោងភាពយន្ដ តាមផ្សារទំនើននានា នៃប្រទេសកម្ពុជា៕

ជិន សុភ័ក្ដ្រ

មតិយោបល់