• 2023-10-06 04:00:31
  • ភាពយន្ត

"The Creator" ភាពយន្តខ្នាតធំថ្មីដែលនាំអ្នកទៅកាន់ពិភពស្មានមិនដល់

  • 2023-10-06 04:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Creator គឺជាខ្សែភាពយន្តដែលនាំអ្នកទៅកាន់ទីកន្លែងមួយដែលស្មានមិនដល់ ស្ថិតនៅក្នុងពិភពពេញទៅដោយបច្ចេកវិទ្យា។ វាគឺ​ជា​ភាពយន្តប្រឌិត​បែប​វិទ្យាសាស្ត្រ​ដែល​បង្កើត​ឡើង​យ៉ាងផ្ចិតផ្ចង់ ដោយអ្នកដឹកនាំ និងអ្នកនិពន្ធ ​ព្យាយាម​ស្រាយ​អត្ថន័យ​ក្នុង​ការ​ធ្វើ​ជា​មនុស្ស​ល្អ​ក្នុង​ពិភពដែលពោរពេញទៅដោយរឿង​អាក្រក់ជុំវិញខ្លួន។

ត្រឹម ៣០នាទីដំបូងដែលទស្សនា អ្នកនឹងទទួល​បាន​ពេលវេលាដ៏រំភើបចំពោះសកម្មភាព និងការបំផុសគំនិតក្នុងការកសាងពិភពលោក។ “The Creator" ក៏ឆ្លុះបញ្ចាំងពីសង្គ្រាមរវាងមនុស្ស និងមនុស្សយន្ត ដែលមានខួរក្បាល AI ឬបញ្ញាសប្បនិមិត្ត ដោយអតីតទាហានម្នាក់បានរកឃើញអាវុធសម្ងាត់ ដែលជាមនុស្សយន្តក្នុងរូបរាងជាកូនក្មេង។

ភាពយន្តដែល​មាន​ប្រវែង ២ម៉ោងជាងនេះ នឹង​នាំអ្នកទស្សនាទទួលបាន​បទពិសោធកាន់តែពិសេសអស្ចារ្យមួយទៀត។ គ្រប់យ៉ាងដែល​អ្នកជួប នឹង​បន្សល់ឲ្យអ្នកនូវរឿងស្មាន​មិនដល់ និងមិនស្ដាយលុយក្នុង​ការ​ចូលទស្សនាឡើយ។

ដូច្នេះ​កុំឲ្យខ្សែភាពយន្តដ៏ល្អ​នេះ​រំលង​ផុត អ្នកអាច​ទៅទស្សនាបាននៅគ្រប់រោងភាព​យន្ត Major Cineplex by Smart ចាប់ពី​ថ្ងៃទី ០៥ ខែតុលា តទៅ៕​

អត្ថបទ៖ ធារី

មតិយោបល់