• 2024-02-26 03:13:09
  • ភាពយន្ត

ឥទ្ធិពលរឿង "Marry My Husband" កាងលើកំពូលតារាង ៧សប្ដាហ៍ជាប់គ្នា សូម្បីរាសីតួក៏ខ្លាំងដែរ

  • 2024-02-26 03:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងខ្លាំងនៅតែខ្លាំង ដូចរឿង "Marry My Husband" របស់ទូរទស្សន៍ tvN នៅតែស្ថិតនៅលើចំណាត់ថ្នាក់កំពូលបង្អស់នៅក្នុងតារាងចំណាត់ថ្នាក់នៃរឿងភាគ និងតារាសម្តែង ជាហេតុបណ្ដាលឲ្យមានការភ្ញាក់ផ្អើលបំផុតប្រចាំសប្តាហ៍នេះ។

គិតត្រឹមពេលនេះ គឺជាសប្តាហ៍ទីប្រាំពីរហើយ ដែលរឿងភាគដ៏ពេញនិយមមួយនេះនៅតែជាប់លេខ នៅលើបញ្ជីរឿងភាគទូរទស្សន៍ប្រចាំសប្តាហ៍របស់ Good Data Corporation ដែលបង្កនូវការភ្ញាក់ផ្អើលបំផុត។ ការកំណត់ចំណាត់ថ្នាក់នៃសប្តាហ៍នីមួយៗនេះ គឺត្រូវបានប្រមូលទិន្នន័យពីអត្ថបទព័ត៌មាន ការបង្ហោះ Blog សហគមន៍អនឡាញ ការបង្ហោះវីដេអូ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដែលលើកឡើងពីរឿងភាគដែលកំពុងចាក់ផ្សាយនាពេលបច្ចុប្បន្ន ឬនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ។

មិនត្រឹមតែរឿង "Marry My Husband" ទេ ដែលនៅតែបង្ហាញភាពខ្លាំង​ សូម្បីតារាដែលជាតួសម្ដែងក្នុងរឿង ក៏បានដណ្តើមបានតំណែងកំពូលលំដាប់ Top 3 ប្រចាំតារាងតួសម្ដែងរឿងភាគដែលគួរឱ្យចាប់អារម្មណ៍បំផុតផងដែរ។ សរុបមក តួសម្តែងបានដណ្តើមបានតំណែងកំពូលទាំង ក្នុងចំណោមជើងខ្លាំងទាំង ១០ ប្រចាំសប្តាហ៍នេះ។

តួយ៉ាងដូច Park Min Young នៅតែរក្សាលេខ ដដែល និងតាមពីក្រោយដោយ Lee Yi Kyung លេខ Song Ha Yoon នៅលេខ និង Na In Woo លេខ ស្របពេល BoA នៅលេខ

រឿង​ភាគ​ទូរទស្សន៍​កំពូល​ទាំង ១០ ដែល​បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​បំផុត​ក្នុង​សប្តាហ៍​នេះ​មាន​ដូច​ខាង​ក្រោម៖

១. រឿង "Marry My Husband" របស់ tvN

២. រឿង "Knight Flower" របស់ MBC

៣. រឿង "ចាប់​យក​ស្តេច" របស់ tvN

៤. រឿង "Doctor Slump" របស់ JTBC

៥. រឿង "Korea-Khitan War" របស់ KBS2

៦. រឿង "Queen of Divorce" របស់ JTBC

៧. រឿង "Flex x Cop" របស់ SBS

៨.​ រឿង “Queen of Tears” របស់ tvN

៩. រឿង "Love Song for Illusion" របស់ KBS2

១០. រឿង "Live Your Own Life" របស់ KBS2

ដោយឡែកខាងក្រោមនេះ គឺជាចំណាត់ថ្នាក់របស់តារាសម្ដែងដែលទទួល​បាន​ប្រជាប្រិយភាពប្រចាំសប្ដាហ៍ថ្មីនេះ៖

១. Park Min Young (តួក្នុងរឿង “Marry My Husband”)

២. Lee Yi Kyung (តួក្នុងរឿង “Marry My Husband”)

៣. Song Ha Yoon (តួក្នុងរឿង “Marry My Husband”)

៤. Jo Jung Suk (តួក្នុងរឿង “Captivating the King”)

៥. Honey Lee (តួក្នុងរឿង “Knight Flower”)

៦. Shin Se Kyung (តួក្នុងរឿង “Captivating the King”)

៧. Choi Woo Shik (តួក្នុងរឿង “A Killer Paradox”)

៨. Na In Woo (តួក្នុងរឿង “Marry My Husband”)

៩. BoA (តួក្នុងរឿង “Marry My Husband”)

១០. Lee Jong Won (តួក្នុងរឿង “Knight Flower”)

ប្រភព៖ Soompi អត្ថបទ៖ ធារី

មតិយោបល់