• 2024-03-08 02:17:46
  • ភាពយន្ត

រឿង"បណ្ដាសារ​នាង​រាត្រី" សម្ពោធ​ផ្អើល​រោងកុន Major Cineplex យប់​មិញ ចាយទុន​មិនធម្មតា!

  • 2024-03-08 02:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដ​ខ្នាតធំ​រឿង "បណ្ដាសានាង​រាត្រី" បាន​សម្ពោធ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​ហើយ ក្រោយ​ធ្វើ​ពិធី​ក្រុង​ពាលី​បើក​ម៉ាស៊ីន​កាមេរ៉ា​ថត​កាល​ពី​ចុង​ខែសីហា ឆ្នាំ​២០២៣។

ពិធី​សម្ពោធ​ដែល​មាន​វត្ដមាន​ផលិតករ និង​តារាល្បីៗ​ចូល​រួម​នៅ​រោងភាពយន្ដ Major Cineplex ផ្សារ​ទំនើប​AEON 1 កាល​ពី​យប់​ថ្ងៃ​ទី៧ ខែ​សីនា ឆ្នាំ​២០២៤ លោក លៀក លីដា មិន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ច្រើន​ទេ ដោយ​លោក​ថា រឿង​របស់​LD សម្ពោធ​ស្ទើរ​តែ​មួយ​ខែ​ម្ដង ដូច្នេះ​លោក​ពុំមាន​អ្វី​ត្រូវ​និយាយ​ច្រើន​ទេ។

ប៉ុន្ដែ​មុន​លោក​មុន​លោក​ពី​លើ​វេទិកា ត្រូវ​បាន​ពិធីករ​ក្នុង​កម្មវិធី​បាន​ស្ទាក់សួរ​ជំនួស​ទស្សនិកជន​យ៉ាង​ខ្លី ហើយ​លោក​ក៏​បាន​បង្ហើប​យ៉ាង​ខ្លី ហើយ​ច្បាស់ៗ​ដែរ។ នោះ​គឺ​សំណួរ ថា​តើ​ខ្សែភាពយន្ដ​នេះ​បាន​ចំណាយ​ទុន​ថត​អស់​ប៉ុន្មាន?

ភ្លាម​នោះ​ចាងហ្វាង​ផលិតកម្ម​រូប​នេះ ចំពោះ​ខ្សែភាពយន្ដ​ខ្នាត​ធំ​នេះ គឺ​បាន​ចំណាយ​ទុន​សរុប​ជិត ៣៨​ម៉ឺនដុល្លារ។ ជំនួស​ដោយ​ពាក្យ​ភ្ញាក់ផ្អើល អ្នក​ចូល​រួម​បាន​ទះដៃ​អបអរសាទរ។

នៅ​ក្នុង​ពិធី​សម្ពោធ​រឿង "បណ្ដាសានាង​រាត្រី" កាល​ពី​យប់​មិញ គេ​សង្កេត​ឃើញ​តារា​ល្បីៗ​ដូច​ជា៖ តារា​ប្រុស​ជនជាតិ​ភូមា Paing Takhon កញ្ញា ស៊ីន យូប៊ីន ព្រះនាង​តូច នរោត្ដម ជេនណា កុមារី ម៉ានីកា ស្រីនា និង​លោក វិសាល។ ខ្សែភាពយន្ដ​នេះ នឹង​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ពី​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០២៤ តទៅ​នៅ​គ្រប់​រោង​ភាពយន្ដ៕

ជិន សុភ័ក្ដ្រ

មតិយោបល់