• 2024-03-18 02:59:48
  • ព័ត៌មាន

Dispatch បង្ហោះរូប Han So Hee និង Ryu Jun Yeol ពេលទៅកោះហាវ៉ៃ ថែមឆ្លៀតផ្លែផ្កាដាក់ទៀត

  • 2024-03-18 02:59:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dispatch បាន​បង្ហាញ​រូបភាពណាត់ជួបគ្នា​របស់ Han So Hee និង Ryu Jun Yeol នៅកោះហាវ៉ៃ ខណៈព័ត៌មាន​ស្នេហារបស់អ្នកទាំងពីរកាន់តែក្ដៅពេញ​បណ្ដាញ​សង្គម។

បណ្ដាញសារព័ត៌មាន​ភ្នែកមុត Dispatch ទើប​តែបាន​បង្ហាញ​រូបភាព​ថ្មីៗ ក្រោយចាប់បាន​ Han So Hee និង Ryu Jun Yeol ដើរលេងជាមួយគ្នា​នៅកោះហាវ៉ៃ។ ភ្នាក់ងារនេះ បាន​លើកឡើង​ថា តារា​ប្រុស​ស្រី​ទាំងពីរបាន​គេចខ្លួនទៅ​កោះហាវ៉ៃ ​ភ្លាមៗ​ ក្រោយព័ត៌មាន​ថា​ពួកគេ​ទាក់ទងស្រឡាញ់​គ្នាបាន​ផ្ទុះចេញ។

ការណាត់ជួបទៅក្រៅពេល​នេះ ហាក់ដូចជាពុំសមជាការណាត់ជួបរ៉ូមែនទិកដូចគ្រប់គ្នាគិតទុក​ឡើយ។ Han So Hee ចុចតែទូរសព្ទ ជាជាងខ្វល់នឹងម្ហូប និង​ Ryu Jun Yeol ដែលនៅនឹងមុខ ស្របពេល​ខាងប្រុសវិញគិតតែពីញ៉ាំ និងមិននិយាយអ្វី​ឡើយ។

ទៅតាមអ្វី​ដែលបាន​បង្ហាញនេះ​បញ្ជាក់ថា ពួកគេ​ដូចជា​មិនសូវជា​រីករាយនឹង​ពេល​វេលាមួយនេះ​ប៉ុន្មានទេ សូម្បី​តែពេលដើរ ក៏ So Hee សម្លឹង​មើលតែដី ឯ Jun Yeol ដើរពីក្រោយធម្មតា។

ពេលវេលាមួយនេះ ធ្វើឲ្យ Dispatch លើកឡើងពី ទំនាក់ទំនង Jun Yeol ជាមួយនឹង Hyeri ពិសេសវិភាគពីការជួបគ្នាចុងក្រោយរបស់ Ryu Jun Yeol និង Hyeri ដោយបានរកឃើញថា ពួកគេរក្សាគម្លាតឆ្ងាយពីគ្នាតាំងពី ខែមិថុនា ឆ្នាំ ២០២៣។ Ryu Jun Yeol មិនមានវត្តមាននៅក្នុងកម្មវិធីខួបកំណើតរបស់ Hyeri ទាំងនៅក្នុងខែមិថុនាទេ។

ដោយសារ​ពួក​គេ​ចាប់​ផ្តើម​បែក​គ្នា​ក្នុង​ខែ​មិថុនា ប៉ុន្តែក៏ពុំទាន់ដល់បែកគ្នាជាផ្លូវការដែរ។ មិនទាន់ដល់ដើមខែវិច្ឆិកាស្រួលផង ពួកគេក៏សម្រេចចិត្តចែកផ្លូវគ្នាជាផ្លូវការ។ មិនយូរប៉ុន្មាននៅថ្ងៃទី ១៥ ខែវិច្ឆិកា Ryu Jun Yeol និង Han So Hee បានជួបគ្នាជាលើកដំបូងនៅឯពិព័រណ៍រូបថត។

អ្នកថតរូប Park Ye Eun គឺជាអ្នកដែលបាននាំ Han So Hee ទៅពិព័រណ៍រូបថត។ នាងគឺជាមិត្តល្អបំផុតរបស់ Han So Hee ហើយក៏មានទំនាក់ទំនងល្អជាមួយ Ryu Jun Yeol ផងដែរ។

នាង​ក៏​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ប្រាំ​នាក់ ដែលស្ថិត​ក្នុង​ដំណើរ​កម្សាន្ត​នៅ​កោះ​ហាវ៉ៃ។ ខណៈពេលដែល Ryu Jun Yeol និង Han So Hee ជួបគ្នាជាលើកដំបូងនៅឯការតាំងពិពណ៌គំនូរនោះ វាមិនទាន់កើតជាស្នេហានៅឡើយទេ។ Dispatch បាន​បញ្ជាក់​ថា​អ្នក​ទាំង​ពីរចាប់ផ្ដើមមានចិត្តឲ្យគ្នាបន្តិចម្ដងៗ នៅពេល​និយាយ​ពី​គំនូរ។

ប៉ុន្តែ​ត្រឡប់​ទៅ​កោះ​ហាវ៉ៃ​វិញ ពេល​ព័ត៌មាន​ចេញ​មក ទាំង Ryu Jun Yeol និង Han So Hee ប្រតិកម្ម​មិន​ល្អ​ទេ។ ពួក​គេ​បានបញ្ចប់ការញ៉ាំអី​យ៉ាង​ឆាប់​រហ័ស ហើយ​ចាក​ចេញ​ពី​ភោជនីយដ្ឋាន។

ពេល​ពួក​គេ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ អារម្មណ៍​ធ្លាក់​ចុះ។ មិត្តភ័ក្តិរបស់ Han So Hee បន្តញ៉ោះនាងពីក្រោយ ខណៈ Ryu Jun Yeol ដើរពីរបីជំហានពីក្រោយពួកគេ។

Dispatch បាននិយាយថា Ryu Jun Yeol ទំនងជាមានអារម្មណ៍មិនសូវល្អទេ។ លោកអាចនឹងមានអារម្មណ៍សោកសៅ និងឆេះឆួលខ្លះហើយ ព្រោះការណាត់ជួបពេល​នេះមានលក្ខណៈច្របូកច្របល់ផ្លូវចិត្តពេក។

Dispatch ភ្នាក់ងារភ្នែកម្នាស់ ក៏កំពុងលើកទឹកចិត្តគូស្នេហ៍មួយគូនេះ ដោយបានសរសេរថា "នៅទីក្រុងសេអ៊ូល យើងសង្ឃឹមថាអ្នកងើបមើលមុខគ្នាបន្តិចទៅ កុំសម្លឹងទូរស័ព្ទរហូតពេកអី។ នៅ​ទីក្រុង​សេអ៊ូល យើង​សង្ឃឹម​ថា​នឹង​បាន​ឃើញ​អ្នក​ដើរ​ជា​មួយ​គ្នា មិន​មែន​បែក​គ្នា (មួយមុខ មួយក្រោយ) បែបនេះទេ"

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់