• 2024-03-18 08:01:40
  • ព័ត៌មាន

ដល់វគ្គ Ex ម្ដងហើយ! ព្យាយាមស្ងាត់មិននិយាយអ្វីឡើងយូរ ពេលនេះ Hyeri ចេញមុខនិយាយអ្វីដែលកើតឡើងហើយ

  • 2024-03-18 08:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីចុងសប្ដាហ៍កន្លងទៅមានព័ត៌មាន​ផ្ទុះឡើងទាក់ទងនឹង​ទំនាក់ទំនងស្នេហារបស់ Han So Hee និង Ryu Jun Yeol បន្ទាប់ពីមានការបញ្ជាក់ថាពួកគេពិតជាស្រឡាញ់គ្នាមែន។

ដ្បិតជាប្រធានបទរបស់មនុស្សពីរនាក់ ប៉ុន្តែគ្រប់គ្នា​ក៏បាន​លើកពី Hyeri ដែលជាអតីតសង្សាររបស់ Ryu Jun Yeol ដែរ ពិសេសមហាជន​មួយចំនួនបាន​សម្ដែងការអាណិតទៅកាន់នាង ដែលរងនូវភាពអយុត្តិធម៌ទាំងដែលខ្លួនមិនបាន​ដឹងអ្វីសោះ។

យ៉ាងណាមិញ ក្រោយពីរក្សាភាពស្ងៀមស្ងាត់អស់មួយរយៈ ពេលនេះ Hyeri បាន​ចេញមកបង្ហោះ​សារមួយលើ Instagram ផ្ទាល់ខ្លួនជាមួយនឹង​រូបខ្មៅមួយសន្លឹក អមជាមួយនឹងសារដូចខាងក្រោម៖

«សួស្តី នេះគឺជា Hyeri!

ជាដំបូង ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះការរំពឹងទុក និងរឿងរ៉ាវចម្រូងចម្រាសទាំងអស់ ដែលបានកើតឡើងដោយសារតែអារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ខ្ញុំ​អត់ដឹងខ្លួនថា ខ្ញុំ​ទៅជាមានគំនិត គិតអ្វី​ដែល​ប៉ះពាល់​ដល់​ទង្វើតូចតាចដែលខ្ញុំបានប្រព្រឹត្តិទេ!

ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះអ្នកដែលខ្ញុំធ្វឲ្យខូចចិត្ត។

កាលពីខែវិច្ឆិកា ឆ្នាំមុន មានអត្ថបទព័ត៌មានមួយបានចេញមក ដែលចុះផ្សាយថា ពួកគេកំពុងឈានដល់ផ្លូវបញ្ចប់ទំនាក់ទំនងស្នេហា រយៈពេលប្រាំបីឆ្នាំរបស់ពួកគេហើយ។ ការឈានដល់ដំណាក់កាលនេះ មិនមែនជាការសម្រេចចិត្តដែលធ្វើឡើងក្នុងរយៈពេលដ៏ខ្លីនោះទេ ហើយសូម្បីតែភ្លាមៗបន្ទាប់ពីព័ត៌មាននៃការបែកបាក់របស់យើងត្រូវបានផ្សព្វផ្សាយ យើងក៏បានសួរនាំគ្នាថែម ក្រែងលោមានអ្វីចង់និយាយទៀត។

ប៉ុន្តែ​ចាប់តាំងពីជជែកគ្នាថ្ងៃនោះមក យើង​មិន​ដែលបាន​ទាក់ទង ឬមានណាត់ជួបណា​មួយ​ទេ​។

បន្ទាប់ពីអានអត្ថបទព័ត៌មានថ្មី បួនខែក្រោយមក វាហាក់ដូចជាអារម្មណ៍របស់ខ្ញុំត្រូវបានទទួលយកថាជា Lee Hye Ri មិនមែនតារាសម្តែង Lee Hye Ri នោះទេ។

ខ្ញុំសូមអភ័យទោសម្តងទៀតចំពោះការបង្ករឿងហេតុណាមួយដោយសារអារម្មណ៍មួយឆាវ។

មូលហេតុដែលខ្ញុំមិនអាចប្រាប់អ្នកពីហេតុផលសម្រាប់ទង្វើរបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺដោយសារតែការសន្ទនារបស់យើងមានលក្ខណៈផ្ទាល់ខ្លួន (សំងាត់) ពេក ដូច្នេះខ្ញុំពិតជាអស់កម្លាំងណាស់។ ខ្ញុំ​ក៏​សូម​អភ័យទោស​ផង​ដែរ​ ប្រសិន​បើ​ធ្វឲ្យអ្នកណាម្នាក់មាន​ការ​យល់​ច្រឡំ​។

ចាប់ពីពេលនេះតទៅ ខ្ញុំនឹងប្រយ័ត្នប្រយែងចំពោះពាក្យសម្ដី និងទង្វើរបស់ខ្ញុំ។ សូមអរគុណ

(Post នេះ នឹងត្រូវបានលុបក្នុងពេលឆាប់ៗនេះ។ សូមអរគុណ។)

ប្រភព៖ Koreaboo

មតិយោបល់